ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។
១ សាំយូអែល 18:25 - អាល់គីតាប ស្តេចសូលមានប្រសាសន៍ថា៖ «សូមអស់លោកទៅនិយាយប្រាប់ទតថា “ស្តេចមិនចង់បានបណ្តាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ស្តេចសូលមានគោលបំណងធ្វើឲ្យទត ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរអស់លោកទៅប្រាប់ដាវីឌដូច្នេះថា "ស្តេចមិនចង់បានបណ្ណាការអ្វីទេ ទ្រង់សព្វព្រះហឫទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីនមួយរយប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់"» តែគំនិតស្ដេចសូលគិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមអស់លោកទៅនិយាយប្រាប់ដាវីឌថា “ស្ដេចមិនចង់បានបណ្ណាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ព្រះបាទសូលមានគោលបំណងធ្វើឲ្យលោកដាវីឌ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសូលទ្រង់បង្គាប់ថា ចូរឯងរាល់គ្នាទៅនិយាយនឹងដាវីឌដូច្នេះចុះ ថាស្តេចមិនចង់បានបណ្តាការអ្វីទេ ទ្រង់សព្វព្រះទ័យ ចង់បានតែស្បែកនៃស្រោមចុងស្វាស របស់ពួកភីលីស្ទីន១០០ប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់ តែគំនិតសូលទ្រង់គិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ |
ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។
សូមបង្គាប់ខ្ញុំឲ្យជូនបណ្តាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាង មកជាភរិយារបស់ខ្ញុំ»។
បន្ទាប់មក ស្តេចទតចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូលថា៖ «សូមប្រគល់នាងមិកាល់ ជាប្រពន្ធរបស់ខ្ញុំ មកឲ្យខ្ញុំវិញ គឺប្រពន្ធដែលខ្ញុំយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ចំនួនមួយរយនាក់ជូនជាបណ្តាការ»។
យ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីខតាន់ឲ្យជនជាតិអ៊ីស្រអែលនៅលើភ្នំហារ៉ាឡុត។
នៅថ្ងៃនោះ ទាហានអ៊ីស្រអែលត្រូវវេទនា ព្រោះស្តេចសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ហេតុនេះក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។
ទតសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រអែល នឹងទទួលអ្វីជារង្វាន់? ជនភីលីស្ទីន ជាសាសន៍មិនខតាន់នេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់អុលឡោះដែលនៅអស់កល្បជានិច្ចដូច្នេះ?»។
ជនភីលីស្ទីន ជាសាសន៍មិនខតាន់នេះនឹងត្រូវស្លាប់ ដូចតោ ឬខ្លាឃ្មុំ ដែលខ្ញុំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់អុលឡោះដែលនៅអស់កល្បជានិច្ច»។
ស្តេចសូលនឹកថា៖ «អញមិនចង់សម្លាប់ទតដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្តេចមានប្រសាសន៍ទៅកាន់ទតថា៖ «យើងនឹងលើកនាងម៉្រាប ជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងសម្រាប់អុលឡោះតាអាឡា»។
ស្តេចសូលបានប្រាប់សម្តេចយ៉ូណាថានជាកូន ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលគាត់ចង់សម្លាប់ទត។ ប៉ុន្តែ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល ស្រឡាញ់ទតណាស់។