Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:14 - អាល់គីតាប

14 បន្ទាប់​មក ស្តេច​ទត​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល​ថា៖ «សូម​ប្រគល់​នាង​មិកាល់ ជា​ប្រពន្ធ​របស់​ខ្ញុំ មក​ឲ្យ​ខ្ញុំ​វិញ គឺ​ប្រពន្ធ​ដែល​ខ្ញុំ​យក​ស្បែក​អង្គ‌ជាតិ​របស់​ពួក​ភីលី‌ស្ទីន ចំនួន​មួយ​រយ​នាក់​ជូន​ជា​បណ្តាការ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​អ៊ីស-បូសែត​បុត្រា​របស់​ស្តេច​សូល​ថា៖ «ចូរ​ឲ្យ​មីកាល​ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​ពួក​ភីលី‌ស្ទីន​មួយរយ​នាក់​នោះ​មក​ខ្ញុំ​វិ​ញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល​ថា៖ «សូម​ប្រគល់​ព្រះ‌នាង​មិកាល់ ជា​មហេសី​របស់​ទូលបង្គំ មក​ឲ្យ​ទូលបង្គំ​វិញ គឺ​មហេសី​ដែល​ទូលបង្គំ​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលីស្ទីន ចំនួន​មួយ​រយ​ជូន​ជា​បណ្ណា‌ការ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​ថា ចូរ​ឲ្យ​មីកាល ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​នៃ​ពួក​ភីលីស្ទីន​១០០​នាក់​នោះ​មក​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​មាន​អាយុ​សែ‌សិប​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ មាន​តែ​ស្រុក​យូដា​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ទត។


ស្តេច​អ៊ីស‌បូសែត​បញ្ជា​គេ​ឲ្យ​ទៅ​នាំ​នាង​មិកាល់ ពី​ផ្ទះ​ប្ដី​របស់​នាង​មក គឺ​លោក​ប៉ាស‌ធាល ជា​កូន​របស់​លោក​ឡា‌អ៊ីស។


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មិកាល់​ជា​បុត្រី​ស្តេច​សូល អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​រាំ​លោត​កព្ឆោង នៅ​ចំពោះអុលឡោះ‌តាអាឡា នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។


នេះ​ជា​ដំណើរ​រឿង អំពី​កំណើត​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ នាង​ម៉ារីយំ ម្តាយ​របស់​អ៊ីសា​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​យូសុះ។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារីយំ​មាន​ផ្ទៃ​ពោះ ដោយ‌សារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​រួច​ទៅ​ហើយ។


ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ទត​ថា “ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី ក្រៅ​ពី​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលី‌ស្ទីន​ចំនួន​មួយ​រយ ដើម្បី​សង​សឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ស្តេច​សូល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ទត ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន។


ទត និង​ទាហាន​របស់​គាត់​នាំ​គ្នា​ចេញ​ទៅ​ច្បាំង គាត់​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​ពីរ​រយ​នាក់។ ទត​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ជូន​ស្តេច ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្តេច។ ពេល​នោះ ស្តេច​សូល​ក៏​លើក​នាង​មិកាល់​ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។


រីឯ​ភរិយា​ទី​មួយ​របស់​ទត គឺ​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល នោះ​បាន​ត្រូវ​ឪពុក​យក​ទៅ​រៀប‌ការ​ជា​មួយ​លោក​ប៉ាល់ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម