Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:12 - អាល់គីតាប

12 សូម​បង្គាប់​ខ្ញុំ​ឲ្យ​ជូន​បណ្តា​ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង មក​ជា​ភរិយា​របស់​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ចូរ​ដំឡើង​ថ្លៃបណ្ណាការ និង​ជំនូន​ពី​ខ្ញុំ​ឲ្យ​ច្រើន​ចុះ ខ្ញុំ​នឹង​ជូន​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ សូម​គ្រាន់តែ​ឲ្យ​នាងក្រមុំ​នោះ​មក​ខ្ញុំ​ធ្វើជា​ប្រពន្ធ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សូម​បង្គាប់​បណ្ណា‌ការខ្ពស់ៗ និង​ជំនូន​ច្រើនយ៉ាង​ណា​ក៏​បាន ខ្ញុំ​បាទ​នឹង​ជូន​តាម​បង្គាប់​ទាំង​អស់ សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាទ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​បង្គាប់​ខ្ញុំ​បាទ​ឲ្យ​ជូន​បណ្ណា‌ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទោះ​បើ​ដំឡើង​បណ្ណា‌ការ​នឹង​ជំនូន​ដ៏​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ជូន​តាម​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក​មិន​ខាន សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ចុះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។


ដោយ​យ៉ាកកូប​ស្រឡាញ់​រ៉ាជែល គាត់​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។


ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្តូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។


ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​ឌីណា​ថា៖ «សូម​មេត្តា​អធ្យា‌ស្រ័យ​ឲ្យ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​ឲ្យ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​សូម​ប្រគល់​ជូន​ទាំង​អស់។


ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​យ៉ាកកូប ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖


បន្ទាប់​មក ស្តេច​ទត​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល​ថា៖ «សូម​ប្រគល់​នាង​មិកាល់ ជា​ប្រពន្ធ​របស់​ខ្ញុំ មក​ឲ្យ​ខ្ញុំ​វិញ គឺ​ប្រពន្ធ​ដែល​ខ្ញុំ​យក​ស្បែក​អង្គ‌ជាតិ​របស់​ពួក​ភីលី‌ស្ទីន ចំនួន​មួយ​រយ​នាក់​ជូន​ជា​បណ្តាការ»។


ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។


ខ្ញុំ​ក៏​លោះ​នាង​មក​វិញ ដោយ​បង់​ប្រាក់​បួន​តម្លឹង​កន្លះ និង​ស្រូវ​ប្រាំ​មួយ​ថាំង។


សិស្ស​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី​ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។


ពួក​អ្នក​បម្រើ​នាំ​ពាក្យ​ទាំង​នោះ ទៅ​ប្រាប់​ទត​ជា​សម្ងាត់។ ទត​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្តេច​ដូច្នេះ ជា​រឿង​តូច‌តាច​ឬ? ជា​ពិសេស មនុស្ស​ក្រី‌ក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សម‌រម្យ​ផង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម