លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
១ សាំយូអែល 14:50 - អាល់គីតាប ភរិយារបស់ស្តេចសូលឈ្មោះអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្តេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ស្តេចសូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជាយារបស់ទ្រង់ព្រះនាមជាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ទ្រង់ឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល |
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
ស្តេចទតបានបញ្ជាទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះ អ៊ីស្រអែលបាត់បង់វរជនម្នាក់ ដែលជាមេដឹកនាំដ៏សំខាន់!
នៅគ្រាដែលមានចំបាំងរវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទតនោះ លោកអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួន ក្នុងញាតិវង្សស្តេចសូល។
វត្ថុទាំងប៉ុន្មានដែលណាពីសាំយូអែល ជាអ្នកទាយរបស់ស្តេចសូលជាកូនរបស់លោកគីស លោកអប៊ីនើរជាកូនរបស់លោកនើរ លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានជូនអុលឡោះតាអាឡា សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។
មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត នៅស្រុកកាឡាដ គឺ លោកយ៉ីដូរ ជាកូនរបស់លោកសាការីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធពុនយ៉ាម៉ីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
ឪពុកមារបស់លោកសូលសួរគាត់ និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបសាំយូអែល»។
កាលស្តេចសូលឃើញទតចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន គាត់ក៏សួរលោកអប៊ីនើរជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរឆ្លើយតបវិញថា៖ «បាទខ្ញុំមិនដឹងទាល់តែសោះ»។
ពេលនោះ ទតចេញដំណើរទៅដល់ជំរំរបស់ស្តេចសូល។ គាត់ឃើញកន្លែងដែលស្តេចសម្រាន្ត ហើយឃើញកន្លែងដែលលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងជាមេទ័ពរបស់ស្តេចសម្រាន្តដែរ។ ស្តេចសូលសម្រាន្តនៅកណ្តាលជំរំ ហើយពលទ័ពបោះជំរំជុំវិញ។