ថ្ងៃនេះខ្ញុំបានមកដល់អណ្តូងទឹក ហើយទូរអាថា “អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ដែលជាចៅហ្វាយរបស់ខ្ញុំ ប្រសិនបើទ្រង់ពេញចិត្តឲ្យដំណើររបស់ខ្ញុំបានសម្រេច ដូចប្រាថ្នាមែន
១ សាំយូអែល 14:12 - អាល់គីតាប ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្តេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្តេចយ៉ូណាថានប្រាប់សេនារបស់គាត់ថា៖ «ឡើងតាមខ្ញុំ អុលឡោះតាអាឡាប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏និយាយទៅយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរឡើងមករកយើងចុះ យើងនឹងបង្ហាញឲ្យអ្នកដឹង» នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរអ្នកឡើងមកតាមក្រោយយើងមក ដ្បិតព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្ដាប់ដៃនៃអ៊ីស្រាអែលហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្ដេចយ៉ូណាថានប្រាប់សេនារបស់សម្ដេចថា៖ «ឡើងតាមខ្ញុំ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏និយាយទៅយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឲ្យឯងដឹង នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឯងឡើងមកតាមក្រោយអញមក ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់គេ មកក្នុងកណ្តាប់ដៃនៃអ៊ីស្រាអែលហើយ |
ថ្ងៃនេះខ្ញុំបានមកដល់អណ្តូងទឹក ហើយទូរអាថា “អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ដែលជាចៅហ្វាយរបស់ខ្ញុំ ប្រសិនបើទ្រង់ពេញចិត្តឲ្យដំណើររបស់ខ្ញុំបានសម្រេច ដូចប្រាថ្នាមែន
បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំអុលឡោះតាអាឡា ហើយអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ជាចៅហ្វាយខ្ញុំ ដែលបានដឹកនាំខ្ញុំ ដោយចិត្តស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្តឹងក្មួយស្រីរបស់គាត់ យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់គាត់។
កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅដ្បិត គឺពេលនោះហើយ ដែលយើងជាអុលឡោះតាអាឡានាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
គ្រានោះស្តេចអម៉ាស៊ីយ៉ាចាត់អ្នកនាំសារ ឲ្យទៅជម្រាបស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាស និងជាចៅរបស់ស្តេចយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា»។
ពេលនោះ លោកស្រីដេបូរ៉ានិយាយទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃរបស់គាត់ហើយ។ អុលឡោះតាអាឡាផ្ទាល់នាំមុខអ្នក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយគាត់ដែរ។
មិត្តភក្តិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រអែលឡើយ។ អុលឡោះបានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្តាប់ដៃរបស់លោកហើយ»។
ពេលលោកគេឌាន ឮគេនិយាយគ្នាអំពីសុបិន និងអត្ថន័យនៃសុបិននោះ គាត់ក៏ក្រាបថ្វាយបង្គំអុលឡោះ។ បន្ទាប់មក គាត់វិលទៅទីតាំងទ័ពរបស់ជនជាតិអ៊ីស្រអែលវិញ ហើយនិយាយថា៖ «ចូរនាំគ្នាក្រោកឡើង អុលឡោះតាអាឡាប្រគល់កងទ័ពម៉ាឌាន មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។
ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសំគាល់ឲ្យយើងដឹងថា អុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់យើងហើយ»។
សម្តេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចក៏វារឡើងតាមក្រោយដែរ។ សម្តេចយ៉ូណាថានវាយផ្តួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធ ក៏សម្លាប់ពួកគេតាមក្រោយ។