Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​ឡើង​មក​រក​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង» នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​អ្នក​ឡើង​មក​តាម​ក្រោយ​យើង​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ដៃ​នៃ​អ៊ីស្រា‌អែល​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្ដេច​យ៉ូណា‌ថាន​ប្រាប់​សេនា​របស់​សម្ដេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឯង​ឡើង​មក​តាម​ក្រោយ​អញ​មក ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ៊ីស្រាអែល​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្តេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្តេច​យ៉ូណា‌ថាន​ប្រាប់​សេនា​របស់​គាត់​ថា៖ «ឡើង​តាម​ខ្ញុំ អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ហើយ»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​មក​ដល់​អណ្តូង​ទឹក ហើយ​ខ្ញុំ​ទូល​ថា "ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ឥឡូវ​នេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដំណើរ​ទូល‌បង្គំ​បាន​សម្រេចដូច​ប្រាថ្នា​មែន


បន្ទាប់​មក ខ្ញុំ​ក៏​ឱន​ក្បាល ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ព្រះពរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​តាម​ផ្លូវ​រហូត​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង‌ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​កូន​ប្រុស​របស់​លោក។


កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលី‌ស្ទីន»។


ក្រោយ​នោះ​មក ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ចាត់​សារ​ទៅ​ឯ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​ព្រះបាទ​យេហ៊ូវ ស្តេច​អ៊ីស្រា‌អែល​ទូល​ថា៖ «ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល»។


ពេល​នោះ ដេបូរ៉ាមាន​ប្រសាសន៍​ទៅកាន់​បារ៉ាក​ថា៖ «ចូរ​ក្រោក​ឡើង! ដ្បិត​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ាបាន​ប្រគល់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ តើ​ព្រះ‌យេហូវ៉ា​មិន​បាន​យាង​នាំ​មុខ​លោក​ទេ​ឬ?» ដូច្នេះ បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ មាន​ទាំង​មនុស្ស​មួយ​ម៉ឺន​នាក់​ទៅ​ជាមួយ។


គូកន​របស់​គាត់​ឆ្លើយ​ថា៖ «នេះគ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​គេឌាន ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។


កាល​គេឌាន​បាន​ឮ​គេ​និយាយ​អំពីយល់​សប្តិ និង​ការ​បក​ស្រាយ​អំពីយល់​សប្ដិនោះ លោក​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ រួច​វិល​ត្រឡប់​មកជំរំ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែលវិញ ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។


ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


ប៉ុន្តែ ប្រសិន‌បើ​គេ​ប្រាប់​ថា "ចូរ​ឡើង​មក​រក​យើង" នោះ​យើង​នឹង​ឡើង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង»។


រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ។ ពួក​ភីលីស្ទីន​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សម្លាប់​គេ​ជា​ក្រោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម