ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្តេចអាប់សាឡុម ជាបុត្ររបស់ស្តេចទត មានប្អូនស្រីម្នាក់ នាមនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្តេចអាំណូនជាបុត្រាម្នាក់ទៀតរបស់ស្តេចទត បានកើតចិត្តប្រតិព័ទ្ធលើរូបនាង។
១ របាក្សត្រ 3:2 - អាល់គីតាប កូនទីបីនាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាកូនស្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេស៊ូរី កូនទីបួននាមអដូនីយ៉ា ប្រសូតពីនាងហាគីត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីបី គឺអាប់សាឡុម ជាបុត្រនាងម្អាកា ជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទីបួន គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទី៤ គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត |
ក្រោយមកទៀត មានរឿងកើតឡើងដូចតទៅ: សម្តេចអាប់សាឡុម ជាបុត្ររបស់ស្តេចទត មានប្អូនស្រីម្នាក់ នាមនាងតាម៉ារ ដែលមានរូបឆោមល្អស្អាត។ រីឯសម្តេចអាំណូនជាបុត្រាម្នាក់ទៀតរបស់ស្តេចទត បានកើតចិត្តប្រតិព័ទ្ធលើរូបនាង។
លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេស៊ួរី ហើយនាំសម្តេចអាប់សាឡុម វិលមកក្រុងយេរូសាឡឹមវិញ។
សម្តេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅជួបស្តេច ហើយសួរថា ហេតុអ្វីបានជាស្តេចហៅខ្ញុំឲ្យវិលមកពីស្រុកកេស៊ួរី? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅជួបស្តេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមស្តេចសម្លាប់ខ្ញុំចុះ!»។
កាលខ្ញុំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ខ្ញុំបានបន់អុលឡោះតាអាឡាថា ប្រសិនបើទ្រង់ប្រោសប្រណីឲ្យខ្ញុំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ខ្ញុំនឹងធ្វើគូរបានជូនអុលឡោះតាអាឡា»។
លោកយ៉ូអាប់និយាយថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ គាត់ចាប់យកជន្លួញបីដើម មកចាក់ទម្លុះត្រង់បេះដូងស្តេចអាប់សាឡុម ដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។
កាលនៅមានជីវិតនៅឡើយ ស្តេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្តេច ដ្បិតគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្តេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម» រហូតដល់សព្វថ្ងៃ។
ពេលនោះ ស្តេចទតក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង គាត់ឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយគាត់យំ។ គាត់ឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមកូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ! គួរតែឲ្យឪពុកស្លាប់ជំនួសកូនវិញ! អាប់សាឡុម កូនឪពុក ឱកូនឪពុកអើយ!»។
កូនទីពីរ នាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល កូនទីបី នាមអាប់សាឡុម ប្រសូតពីនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ស្តេចតាលម៉ាយ ស្តេចស្រុកកេសួរី
កូនទីបួន នាមអដូនីយ៉ា ប្រសូតពីនាងហាគីត កូនទីប្រាំ នាមសេផាធា ប្រសូតពីនាងអប៊ីថាល
តាំងពីកើតមក បិតាមិនដែលស្តីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាកូនប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្តេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាកូនម្នាក់ ដែលប្រសូតបន្ទាប់ពីសម្តេចអាប់សាឡុម។
ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកម្តាយមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្តេចអដូនីយ៉ាបែបនេះ? ម្តេចមិនសុំរាជសម្បត្តិឲ្យសម្តេចតែម្តងទៅ ដ្បិតសម្តេចជាបងរបស់ខ្ញុំស្រាប់! សូមអ្នកម្តាយប្រគល់រាជ្យនេះឲ្យសម្តេចអដូនីយ៉ា និងអ៊ីមុាំអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។
ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាគារ ជាឪពុករបស់លោកកាឡាដ។
កូនច្បងរបស់ស្តេចទត ដែលប្រសូតនៅក្រុងហេប្រូន ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល
កូនទីប្រាំនាមសេផាធា ប្រសូតពីនាងអប៊ីថាល កូនទីប្រាំមួយនាមយីតរាម ប្រសូតពីនាងអេកឡា។
ក៏ប៉ុន្តែ ជនជាតិអ៊ីស្រអែលពុំបានបណ្តេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេស៊ួរី និងជនជាតិម៉ាកាធីរស់នៅជាមួយជនជាតិអ៊ីស្រអែល រហូតមកដល់សព្វថ្ងៃ។