ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 3:12 - អាល់គីតាប

ស្តេច​អម៉ា‌ស៊ា ស្តេច​អសា‌រា ស្តេច​យ៉ូថាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ថា​អ័ម៉ា‌ស៊ា អ័ម៉ាស៊ា​មាន​បុត្រ ព្រះ‌នាម​ថា​អ័សារា អ័សារា​មាន​បុត្រ​ព្រះ‌នាម​ថា​យ៉ូថាម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អម៉ា‌ស៊ា ព្រះ‌បាទ​អសា‌រា ព្រះ‌បាទ​យ៉ូថាម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ជា អ័ម៉ាស៊ាៗ​មាន​បុត្រ ព្រះ‌នាម​ជា​អ័សារាៗ​មាន​បុត្រ​ព្រះ‌នាម​ជា យ៉ូថាម

សូមមើលជំពូក



១ របា‌ក្សត្រ 3:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​បុត្រ​របស់​ស្តេច​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


ប្រជា‌ជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ស្តេច​អសារា ដែល​មាន​វ័យ​ដប់​ប្រាំ​មួយ​ឆ្នាំ​ឲ្យ​ឡើង​គ្រង​រាជ្យ ត​ពី​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​បិតា។


លោក​ហូស៊ា​ជា​កូន​របស់​លោក​អេឡា បាន​ឃុប‌ឃិត​ក្បត់​នឹង​ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា លោក​សម្លាប់​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ស្តេច​យ៉ូថាម ជា​បុត្រ​របស់​ស្តេច​អសា‌រា ស្តេច​ស្រុក​យូដា។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​យ៉ូថាម ជា​បុត្រ​របស់​ស្តេច​អសា‌រា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្តេច​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្តេច​ស្លាប់។ ស្តេច​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្តេច​យ៉ូថាម​ជា​កូន មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។


ស្តេច​អសា‌រា​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ​វង្ស នៅ​បុរី​ស្តេច​ទត ហើយ​ស្តេច​យ៉ូថាម​ជា​កូន ឡើង​ស្នង​រាជ្យ។


ស្តេច​យ៉ូរ៉ាម ស្តេច​អហា‌ស៊ីយ៉ា ស្តេច​យ៉ូអាស


ស្តេច​អហាស ស្តេច​ហេសេ‌គា ស្តេច​ម៉ាណា‌សេ


ស្តេច​អម៉ា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។


ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ស្តេច​អូសៀស ដែល​មាន​អាយុ​ដប់​ប្រាំ​មួយ​ឆ្នាំ ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ឪពុក។


ស្តេច​យ៉ូថាម​ឡើង​សោយ​រាជ្យ ក្នុង​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ គាត់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា យេរូ‌សា ជា​កូន​របស់​អ៊ីមុាំ​សាដុក។