១ របាក្សត្រ 26:21 - អាល់គីតាប ក្នុងចំណោមកូនចៅលោកឡាអាដាននៃអំបូរគើរសុន មេក្រុមគ្រួសាររបស់គេមានរាយនាម ដូចតទៅ: លោកយីអែលី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់ឡាអាដាន ជាពួកគើសុន ពួកគេជាមេលើវង្សរបស់ឪពុកគេរៀងខ្លួន កូនចៅឡាអាដាននៃពួកគើសុន មានដូចជា យីអែលី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនចៅលោកឡាអាដាននៃអំបូរគើរសុន មេក្រុមគ្រួសាររបស់គេមានរាយនាមដូចតទៅ: លោកយីអែលី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកឯកូនចៅរបស់ឡាអាដាន គឺជាកូនចៅនៃពួកគើសុន ដែលកើតដោយសារឡាអាដាន ជាពួកមេលើវង្សរបស់ឪពុកគេរៀងខ្លួន ដែលត្រូវខាងឡាអាដាន ជាពួកគើសុន នោះមានយីអែលី |
ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់អុលឡោះនិងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកជូនទ្រង់។
ព្រមទាំងកូនរបស់គាត់ គឺលោកសេថាម និងលោកយ៉ូអែលជាប្អូន។ ពួកគេមានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់អុលឡោះតាអាឡា។
អស់អ្នកដែលមានត្បូងពេជ្រ ក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា។