Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 26:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កូន​ចៅ​របស់​ឡាអា‌ដាន ជា​ពួក​គើសុន ពួក​គេ​ជា​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន កូន​ចៅ​ឡាអា‌ដាន​នៃ​ពួក​គើសុន មាន​ដូច​ជា យីអែ‌លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាអា‌ដាន​នៃ​អំបូរ​គើរ‌សុន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​យីអែ‌លី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ចំណែក​ឯ​កូន​ចៅ​របស់​ឡាអាដាន គឺ​ជា​កូន​ចៅ​នៃ​ពួក​គើសុន ដែល​កើត​ដោយ‌សារ​ឡាអាដាន ជា​ពួក​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន ដែល​ត្រូវ​ខាង​ឡាអាដាន ជា​ពួក​គើសុន នោះ​មាន​យីអែលី

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាអា‌ដាន​នៃ​អំបូរ​គើរ‌សុន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម ដូច​ត​ទៅ: លោក​យីអែ‌លី

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 26:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​គើសុន មាន​ឡាអា‌ដាន និង​ស៊ីម៉ាយ។


កូន​របស់​ឡាអា‌ដាន គឺ​យេហ៊ី‌អែល ជា​មេ រួច​សេថាម និង​យ៉ូអែល ទាំង​អស់​បី​នាក់។


ក្នុង​ពួក​លេវី មាន​អ័ហ៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់ និង​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន។


ឯ​កូន​របស់​យីអែ‌លី គឺ​សេថាម និង​យ៉ូអែល​ជា​ប្អូន គេ​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។


ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន


ទាំង​នេះ ជា​ឈ្មោះ​ពួក​កូន​គើសុន គឺ​លិបនី និង​ស៊ីម៉ាយ។


ថាហាន​បង្កើត​ឡាអា‌ដាន ឡាអាដាន​បង្កើត​អាំមិ‌ហ៊ូត អាំមិហ៊ូត​បង្កើត​អេលី‌សាម៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម