គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រអែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។
១ របាក្សត្រ 17:6 - អាល់គីតាប គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រអែល យើងបានតែងតាំងឲ្យមានពួកចៅហ្វាយ គ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ ឲ្យសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើងទេ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រប់ទីកន្លែង ដែលយើងដើរជាមួយពួកអ៊ីស្រាអែល នោះតើយើងដែលនិយាយមួយម៉ាត់ នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលណាមួយ ដែលយើងបានបង្គាប់ឲ្យឃ្វាលប្រជារាស្ត្ររបស់យើងថា ហេតុអ្វីបានជាឯងមិនបានស្អាងព្រះវិហារ ពីឈើតាត្រៅឲ្យយើងឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែល យើងបានតែងតាំងឲ្យមានពួកចៅហ្វាយគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ ឲ្យសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើងទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រប់ទីកន្លែង ដែលអញដើរជាមួយនឹងពួកអ៊ីស្រាអែល នោះតើអញដែលនិយាយ១ម៉ាត់ នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលរាស្ត្រអញថា ហេតុអ្វីបានជាឯងមិនបានស្អាងព្រះវិហារ ពីឈើតាត្រៅឲ្យអញឬទេ |
គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រអែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។
គឺទ្រង់មានបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សំដែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសទត ឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។
កាលពីមុននៅពេលដែលស្តេចសូលគ្រងរាជ្យលើយើងខ្ញុំ ស្តេចទតធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាជាម្ចាស់របស់ស្តេចទត មានបន្ទូលមកកាន់គាត់ថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
ឥឡូវនេះ ចូរប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: កាលអ្នកនៅជាអ្នកគង្វាលចៀមនៅឡើយ យើងបានយកអ្នកពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។
យើងនឹងតែងតាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រអែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់អ្នកដឹកនាំទាំងនោះថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នកដឹកនាំអ៊ីស្រអែលអើយ អ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតា ពួកគង្វាលតែងតែមើលថែរក្សាហ្វូងចៀម
ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។
«ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយនាក់កើតចេញពីអ្នក គាត់នឹងថែរក្សាជនជាតិអ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង» ។
ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក អុលឡោះប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ណាពីសាំយូអែល។
តើម៉ាស្ជិទរបស់អុលឡោះ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាម៉ាស្ជិទរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច ដូចទ្រង់មានបន្ទូលថាៈ «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្រ របស់យើង»។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យអុលឡោះតាអាឡាមើលឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះ នៅក្រុងអេភេសូ ដូចតទៅ៖ គាត់ដែលកាន់ផ្កាយទាំងប្រាំពីរនៅដៃស្ដាំ ហើយដែលនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ គាត់និយាយថាៈ
អុលឡោះតាអាឡាក៏ចាត់លោកយេរូបាល និងខ្ញុំ សាំយូអែលឲ្យមក។ ទ្រង់រំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្តីសុខសាន្ត។