Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​គ្រប់​ទី​កន្លែង ដែល​យើង​ដើរ​ជា‌មួយ​ពួក​អ៊ីស្រា‌អែល នោះ​តើ​យើង​ដែល​និយាយ​មួយ​ម៉ាត់ នឹង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​យើង​បាន​បង្គាប់​ឲ្យ​ឃ្វាល​ប្រជា‌រាស្ត្រ​របស់​យើង​ថា ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ស្អាង​ព្រះ‌វិហារ ពី​ឈើ​តា‌ត្រៅ​ឲ្យ​យើង​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​គ្រប់​ទី​កន្លែង ដែល​អញ​ដើរ​ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ នឹង​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ស្អាង​ព្រះ‌វិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ!

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បាន​ដើរ​ជា‌មួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​តើ​យើង​ដែល​និយាយ​មួយ​ម៉ាត់ ទៅ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​យើង​បាន​បង្គាប់​ឲ្យ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ស្អាង​វិហារ​ពី​ឈើ​តា​ត្រៅ​ឲ្យ​យើង​ឬ​ទេ?"


"ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​យើង​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​កុល‌សម្ពន័្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ស្អាង​វិហារ​ឲ្យ​ឈ្មោះ​យើង​បាន​នៅ​ទី​នោះ​ឡើយ តែ​យើង​បាន​រើស​ដាវីឌ​តាំង​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​អញ"។


កាល​ពី​មុន ទោះ​ជា​កាល​នៅ​ពេល​ព្រះបាទ​សូល​ធ្វើ​ជា​ស្តេច គឺ​បាន​លោក​នេះ​ហើយ ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ថា "គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​ប្រជា‌រាស្ត្រ​របស់​យើង"»។


ដូច្នេះ អ្នក​ត្រូវ​និយាយ​នឹង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​យក​ឯង​ពី​ក្រោល​សត្វ គឺ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម​មក ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង


យើង​នឹង​តាំង​គង្វាល​លើ​គេ ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំនាយ​ទាស់​នឹង​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ត្រូវ​ថ្លែង​ទំនាយ​ប្រាប់​គេ គឺ​ពួក​គង្វាល​នោះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ឃ្វាល​តែ​ខ្លួន​អ្នក តើ​មិន​ត្រូវ​ឲ្យ​ពួក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​ទេ​ឬ?


អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត


"ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។


ហេតុ‌ការណ៍ទាំង​អស់នេះ មាន​រយៈ​ពេល​ប្រមាណ​ជា​បួន​រយ​ហាសិប​ឆ្នាំ ហើយ​ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ រហូត​ដល់​គ្រា​ហោរា​សាំយូ‌អែល។


តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យាង​នៅ​កណ្ដាល​ជំរំ​របស់​អ្នក ដើម្បី​សង្គ្រោះ​អ្នក ហើយ​ប្រគល់​ខ្មាំង‌សត្រូវ​មកក្នុង​កណ្ដាប់​ដៃ​អ្នក។ ដូច្នេះ ជំរំ​របស់​អ្នក​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក​ក្នុង​ចំណោម​អ្នក ហើយ​បែរ​ចេញ​ពី​អ្នក។


«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេ‌សូរ​ថា៖ ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​សេចក្តី​ទាំង​នេះ​ថា


ព្រះ‌យេហូវ៉ា​បាន​ចាត់​យេរូ-បាល បេដាន យែបថា និង​សាំយូ‌អែល​មក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ជុំ‌វិញ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម