កាលដង្ហែហិបរបស់អុលឡោះតាអាឡាទៅដល់ហើយ គេតម្កល់នៅក្នុងជំរំដែលស្តេចទតបានបម្រុងទុក។ ស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាព។
១ របាក្សត្រ 17:5 - អាល់គីតាប តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំសក្ការៈ ពីកន្លែងមួយទៅកន្លែងមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតាំងពីយើងនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះយើងមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាលមួយដល់ត្រសាលមួយ ហើយពីរោងឧបោសថមួយដល់រោងឧបោសថមួយទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះពន្លា ពីកន្លែងមួយទៅកន្លែងមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតាំងពីអញនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះអញមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាល១ដល់ត្រសាល១ ហើយពីរោងឧបោសថ១ដល់រោងឧបោសថ១ទៀត |
កាលដង្ហែហិបរបស់អុលឡោះតាអាឡាទៅដល់ហើយ គេតម្កល់នៅក្នុងជំរំដែលស្តេចទតបានបម្រុងទុក។ ស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាព។
តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងជំរំជួបអុលឡោះ។
គឺទ្រង់មានបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សំដែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសទត ឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។
តើអុលឡោះពិតជាអាចនៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមជូនទ្រង់នៅផង ចុះទំរាំបើដំណាក់ដែលខ្ញុំសង់ជូននេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ព្រមទាំងនាំយកជំរំជួបអុលឡោះតាអាឡា និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងជំរំមកជាមួយដែរ។
ប៉ុន្តែ តើនរណាអាចសង់ដំណាក់ជូនទ្រង់បាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមជូនទ្រង់នៅផង។ ខ្ញុំក៏ពុំអាចសង់ដំណាក់ជូនទ្រង់បានដែរ គឺខ្ញុំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ធ្វើគូរបានចំពោះទ្រង់ប៉ុណ្ណោះ។
តើអុលឡោះនៅលើផែនដី ជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមជូនទ្រង់នៅផង ចុះទំរាំបើដំណាក់ដែលខ្ញុំសង់ជូននេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ!
“តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រអែល ដើម្បីសង់ដំណាក់មួយទុក ជាកន្លែងសម្រាប់សំដែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងដែរ
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសំដែងនាមរបស់យើង ហើយជ្រើសរើសស្តេចទតឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។