Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:6 - អាល់គីតាប

6 គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​គ្រប់​ទី​កន្លែង ដែល​យើង​ដើរ​ជា‌មួយ​ពួក​អ៊ីស្រា‌អែល នោះ​តើ​យើង​ដែល​និយាយ​មួយ​ម៉ាត់ នឹង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​យើង​បាន​បង្គាប់​ឲ្យ​ឃ្វាល​ប្រជា‌រាស្ត្រ​របស់​យើង​ថា ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ស្អាង​ព្រះ‌វិហារ ពី​ឈើ​តា‌ត្រៅ​ឲ្យ​យើង​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​គ្រប់​ទី​កន្លែង ដែល​អញ​ដើរ​ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ នឹង​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ស្អាង​ព្រះ‌វិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល យើង​មិន​ដែល​បង្គាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ សម្រាប់​យើង​ទេ។


គឺ​ទ្រង់​មាន​បន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សម្រាប់​សំដែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើស‌រើស​ទត ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


កាល​ពី​មុន​នៅ​ពេល​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ស្តេច​ទត​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច​ទត មាន​បន្ទូល​មក​កាន់​គាត់​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


ឥឡូវ​នេះ ចូរ​ប្រាប់​ទត ជា​អ្នក​បម្រើ​របស់​យើង​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: កាល​អ្នក​នៅ​ជា​អ្នក​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។


យើង​នឹង​តែង‌តាំង​ពួក​គង្វាល​ឲ្យ​ដឹក​នាំ​ពួក​គេ ពេល​នោះ ចៀម​លែង​ភ័យ​ខ្លាច ឬ​ញ័រ​រន្ធត់​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ចៀម​ណា​មួយ​បាត់​បង់​ដែរ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រ‌អែល​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​អ្នក​ដឹក​នាំ​ទាំង​នោះ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ដឹក​នាំ​អ៊ីស្រ‌អែល​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ធម្មតា ពួក​គង្វាល​តែង​តែ​មើល​ថែ‌រក្សា​ហ្វូង​ចៀម


ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត! ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។


«ភូមិ​បេថ្លេហិម​ជា​ដែន​ដី​យូដា​អើយ! ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​នាក់​កើត​ចេញ​ពី​អ្នក គាត់​នឹង​ថែ​រក្សា​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង» ។


ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហា‌សិប​ឆ្នាំ។ ក្រោយ​មក អុលឡោះ​ប្រទាន​ឲ្យ​មាន​អ្នក​គ្រប់‌គ្រង​រហូត​ដល់​ជំនាន់​ណាពី​សាំយូ‌អែល។


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទៅ​ជា​មួយ​កង‌ទ័ព​របស់​អ្នក ដើម្បី​ការ‌ពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក។ ហេតុ​នេះ កង‌ទ័ព​របស់​អ្នក​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យអុលឡោះ‌តាអាឡា​មើល​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ នៅ​ក្រុង​អេភេ‌សូ ដូច​ត​ទៅ៖ គាត់​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំ​ពីរ​នៅ​ដៃ​ស្ដាំ ហើយ​ដែល​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ​ពីរ គាត់​និយាយ​ថាៈ


អុលឡោះ‌តាអាឡា​ក៏​ចាត់​លោក​យេរូ‌បាល និង​ខ្ញុំ សាំយូ‌អែល​ឲ្យ​មក។ ទ្រង់​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម