ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់អុលឡោះដ៏វិសុទ្ធ! អស់អ្នកស្វែងរកអុលឡោះតាអាឡាជាម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
១ របាក្សត្រ 16:9 - អាល់គីតាប ចូរច្រៀងតម្កើងទ្រង់ ចូរច្រៀងទំនុកតម្កើងជូនទ្រង់! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរដល់ព្រះអង្គចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ |
ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់អុលឡោះដ៏វិសុទ្ធ! អស់អ្នកស្វែងរកអុលឡោះតាអាឡាជាម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
ចូរប្រកាសអំពីសិរីរុងរឿងរបស់ទ្រង់ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាដៃដ៏អស្ចារ្យរបស់ ទ្រង់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
«ចូរនាំគ្នាលើកតម្កើងអុលឡោះតាអាឡា ចូរប្រកាសនាមទ្រង់! ចូរថ្លែងអំពីការអស្ចារ្យរបស់ទ្រង់ ប្រាប់ប្រជាជាតិនានា!
ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាដៃរបស់ទ្រង់ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ទ្រង់ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃនគររបស់ទ្រង់
ខ្ញុំមិនលាក់សេចក្ដីសុចរិតរបស់ទ្រង់ ទុកក្នុងចិត្តខ្ញុំទាល់តែសោះ ខ្ញុំតែងតែប្រកាសពីចិត្ត ស្មោះត្រង់របស់ទ្រង់ដែលបានសង្គ្រោះខ្ញុំ ខ្ញុំពុំអាចនៅស្ងៀមមិនប្រកាស អំពីចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់នៅកណ្ដាលអង្គប្រជុំធំបានឡើយ។
អុលឡោះអើយ ទ្រង់បានប្រៀនប្រដៅខ្ញុំ តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលនេះ ខ្ញុំនៅតែប្រកាស អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ដដែល។
ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា ពិភាក្សាគ្នាទៅវិញទៅមក អុលឡោះតាអាឡាស្តាប់ ហើយយកចិត្តទុកដាក់នឹង ពាក្យសំដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចនាមអុលឡោះតាអាឡាក្នុងក្រាំងមួយ ទុកជាទីរំលឹកចំពោះទ្រង់។
ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរអុលឡោះ និងបទចំរៀងមកពីរសអុលឡោះ។ ចូរច្រៀង និងលើកតម្កើងអ៊ីសាជាអម្ចាស់ឲ្យអស់ពីចិត្ដ។
សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។
ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវឲ្យគាត់ទូរអា បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងអុលឡោះ។