ស្តេចទត និងប្រជាជនអ៊ីស្រអែលទាំងមូលដង្ហែហិបរបស់អុលឡោះតាអាឡា ឡើងមកក្រុងយេរូសាឡឹម ពួកគេស្រែកជយឃោស និងផ្លុំត្រែយ៉ាងរំពង។
១ របាក្សត្រ 15:28 - អាល់គីតាប ប្រជាជនអ៊ីស្រអែលទាំងមូល ដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ដោយសំរែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បានយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាឡើងមក ដោយសម្រែកអរសប្បាយ និងសូរស្នែង ត្រែ ឈិង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដោយសម្រែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បាននាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសំរែកអរសប្បាយ នឹងសូរស្នែង ត្រែ ហើយនឹងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។ |
ស្តេចទត និងប្រជាជនអ៊ីស្រអែលទាំងមូលដង្ហែហិបរបស់អុលឡោះតាអាឡា ឡើងមកក្រុងយេរូសាឡឹម ពួកគេស្រែកជយឃោស និងផ្លុំត្រែយ៉ាងរំពង។
ស្តេចទត និងប្រជាជនអ៊ីស្រអែលទាំងមូល សប្បាយរីករាយយ៉ាងខ្លាំង នៅចំពោះអុលឡោះតាអាឡា គេនាំគ្នារាំតាមចង្វាក់ឧបករណ៍តន្ត្រីគ្រប់ប្រភេទ ដែលធ្វើអំពីឈើខ្លឹម ព្រមទាំងពិណ ឃឹម ស្គរ ឃ្មោះ និងឈិង។
ស្តេចទត និងជនជាតិអ៊ីស្រអែលទាំងមូលសប្បាយរីករាយ នៅចំពោះអុលឡោះគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
ស្តេចទតបានបញ្ជា ទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចំរៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសំដែងនូវអំណរសប្បាយ។
អ៊ីមុាំសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់អុលឡោះ។ លោកអូបេដ-អេដុម និងលោកយេហ៊ីយ៉ាក៏ជាឆ្មាំ ដែលឈរនៅជិតហិបដែរ។
ស្តេចទតពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចំរៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ស្តេចទតពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។
កាលហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាហែចូលមកដល់បុរីស្តេចទត នាងមីកាលជាបុត្រីរបស់ស្តេចសូលបានអើតតាមបង្អួច ឃើញស្តេចទតលោតកព្ឆោង នាងក៏មានចិត្តមើលងាយស្តេចទត។
ស្តេចទត និងពួកមេទ័ពបានញែកកូនចៅលោកអេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថិន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងបន្ទូលនៃអុលឡោះដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចំរៀង មានដូចតទៅ:
លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។
ចូរនាំគ្នាច្រៀង គីតាបសាបូរជូនអុលឡោះ! ចូរនាំគ្នាច្រៀង គីតាបសាបូរ ជូនស្តេចនៃយើង!
មានអ្នកចំរៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។