ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុន បានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
១ របាក្សត្រ 13:13 - អាល់គីតាប ស្តេចទតមិនបានយកហិបរបស់អុលឡោះតាអាឡា ទៅដំណាក់នៅបុរីស្តេចទតទេ តែស្តេចបានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេឌ-អេដុម ជាអ្នកស្រុកកាថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទដាវីឌមិនបានយកហិបមកក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដុម នៅក្រុងកាថវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ ទៅដំណាក់ នៅបុរីព្រះបាទដាវីឌទេ តែស្ដេចបានឲ្យគេនាំយកហិបនោះទៅទុក នៅផ្ទះលោកអូបេឌអេដុម ជាអ្នកស្រុកកាថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហឹបមកឯទ្រង់ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដំម ជាអ្នកក្រុងកាថវិញ |
ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុន បានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
ស្តេចទតប្រមូលពលទាហានដ៏ចំណានទាំងប៉ុន្មាននៃកងទ័ពអ៊ីស្រអែល ចំនួនប្រមាណបីម៉ឺននាក់សាជាថ្មី។
នៅថ្ងៃនោះស្តេចទតភ័យខ្លាចអុលឡោះហើយប្រាប់ថា៖ «យើងយកហិបរបស់អុលឡោះចូលទៅក្នុងដំណាក់របស់យើងមិនកើតទេ»។
បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់អ្នកទាំងនោះ គឺលោកសាការីយ៉ា លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌ-អេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។
បន្ទាប់មក ស្តេចទត ព្រមទាំងពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល និងពួកមេទ័ពនាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាពីផ្ទះរបស់លោកអូបេដ-អេដុម យ៉ាងសប្បាយរីករាយ។
គឺមានលោកអេសាភ ជាមេដឹកនាំ បន្ទាប់មកមានលោកសាការីយ៉ាជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដ-អេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអេសាភជាអ្នកវាយឈិង។
កូនរបស់លោកអូបេឌ-អេដុម មានលោកសេម៉ាយ៉ាជាកូនច្បង លោកយ៉ូសាបាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថានេលជាកូនទីប្រាំ
អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដ-អេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដ-អេដុម មានចំនួនទាំងអស់ ៦២នាក់។