Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 13:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ ដាវីឌ​ទ្រង់​មិន​បាន​នាំ​យក​ហឹប​មក​ឯ​ទ្រង់ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដំម ជា​អ្នក​ក្រុង​កាថ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ ព្រះបាទ​ដាវីឌ​មិន​បាន​យក​ហិប​មក​ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដុម នៅ​ក្រុង​កាថ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​ដាវីឌ​មិន​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់ ទៅ​ដំណាក់ នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ទេ តែ​ស្ដេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេឌ‌អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​ទត​មិន​បាន​យក​ហិប​របស់អុលឡោះ‌តាអាឡា ទៅ​ដំណាក់​នៅ​បុរី​ស្តេច​ទត​ទេ តែ​ស្តេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេឌ-អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 13:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​ប្អៀរ៉ុត​នោះ បាន​រត់​ទៅ​តាំង​ទី​លំនៅ នៅ​ឯ​គីថែម​វិញ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


រួច​មកដាវីឌ​ទ្រង់​ប្រមូល​អស់​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​សាសន៍​អ៊ីស្រាអែល​ម្តង​ទៀត បាន​ចំនួន​៣​ម៉ឺន​នាក់


នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​មាន​បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​នាំ​យក​ហឹប​នៃ​ព្រះ​មក​ឯ​យើង​បាន


ហើយ​ពួក​បង​ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​២​ឲ្យ​បាន​នៅ​ជា​មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម នឹង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ


ដូច្នេះ ដាវីឌ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ពួក​មេ‌ទ័ព ក៏​ទៅ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ


គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក​មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម នឹង​យីអែល សុទ្ធ​តែ​កាន់​ពិណ នឹង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈឹង​ឲ្យ​ឮ​រងំ


ឯ​អូបិឌ-អេដំម​ក៏​មាន​កូន គឺ​សេម៉ាយ៉ា ជា​កូន​ច្បង យ៉ូសា‌បាឌ ជា​ទី​២ យ៉ូអា ទី​៣ សាកើរ ទី​៤ នេថា‌នេល ទី​៥


នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដំម​ដែល​ខ្លួន​គេ កូន​ចៅ នឹង​បង​ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កំឡាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​៦២​នាក់ ដែល​កើត​ពី​អូបិឌ-អេដំម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម