លោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីនាក់។ គាត់បានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ គាត់មានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីនាក់។
ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ កូនសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប ព្រោះលោកបានពួយលំពែងសម្លាប់មនុស្សបីរយនាក់ ហើយល្បីឈ្មោះក្នុងពួកបីនាក់នោះ។
លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។
ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសំឡាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ
គាត់ចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ស្តេចទតមានប្រសាសន៍ទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។
កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស
ពេលនោះ ស្តេចទតមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «សេបាជាកូនរបស់លោកប៊ីគ្រីនឹងនាំអន្តរាយមកលើយើង ខ្លាំងជាងអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរអ្នកនាំទាហានរបស់យើងផ្ទាល់ ចេញទៅដេញតាមអ្នកនោះ មុនពេលដែលគេរកបានជំរកតាមក្រុងដែលមានកំពែងដ៏រឹងមាំ ហើយគេចបាត់ពីយើង»។
ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ាទៅជួយស្តេចទត ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរស្តេចទត សូមកុំឲ្យគាត់ចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រអែលបាត់បង់គាត់។
លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកគាត់ក្នុងពេលប្រយុទ្ធនៅគីបៀន។
ស្តេចទតមានប្រសាសន៍ថា៖ «អុលឡោះអើយខ្ញុំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះគាត់បដិសេធមិនព្រមពិសាទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីនាក់បានប្រព្រឹត្ត។
គាត់ទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ គាត់មាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ គាត់ពុំរាប់បញ្ចូលក្នុងក្រុមមេទ័ពបីនាក់នោះឡើយ។
រីឯបងប្អូនស្រីរបស់ពួកគេ គឺនាងសេរូយ៉ា និងអប៊ីកែល។ កូនរបស់នាងសេរូយ៉ា មានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។
ទតមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្តេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។