Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 11:21 - អាល់គីតាប

21 គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី។ គាត់​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេ‌ទ័ព​ទាំង​បី ប៉ុន្តែ គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​ក្រុម​មេ‌ទ័ព​បី​នាក់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លោក​មាន​កេរ្តិ៍‌ឈ្មោះ​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​សាមសិប ហើយ​បាន​ក្លាយ​ជា​មេ​បញ្ជាការ​លើ​ពួក​គេ តែ​លោក​មិន​ស្មើ​នឹង​អ្នក​ទាំង​បី​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី។ លោក​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេ‌ទ័ព​ទាំង​បី ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេ‌ទ័ព​បី​រូប​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ក្នុង​ពួក​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជា​ជាង​២​នាក់​ឯ​ទៀត ហើយ​ក៏​តាំង​ឡើង​ធ្វើ​ជា​មេ​លើ​គេ ប៉ុន្តែលោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​នោះ​ទេ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 11:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ជា​ប្រមុខ​នៃ​មេ‌ទ័ព​ទាំង​បី​នាក់។ គាត់​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី។


លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេ‌ទ័ព​បី​នាក់។ គាត់​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ គាត់​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី​នាក់។


លោក​បេណា‌យ៉ា​ជា​អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​នាក់។ គាត់​បាន​បញ្ចេញ​ស្នា​ដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​គាត់​ហើយ​ដែល​បាន​វាយ​ពួក​ក្លាហាន​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្តៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។


ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ស្តេច​ទត​ក្នុង​ការ​ច្បាំង ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​របស់​ស្តេច​ទត។


គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។


ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម