ឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ យ៉ាកកូបស្នាក់នៅជាមួយឡាបាន់អស់រយៈពេលមួយខែ។
១ របាក្សត្រ 11:1 - អាល់គីតាប ប្រជាជនអ៊ីស្រអែលទាំងមូលប្រមូលគ្នាមកជួបស្តេចទត នៅក្រុងហេប្រូនជម្រាបថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ស្តេចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ប្រជាជនអ៊ីស្រាអែលទាំងអស់ បានប្រមូលគ្នាមករកដាវីឌ នៅក្រុងហេប្រុន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតនឹងលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនអ៊ីស្រាអែលទាំងមូលប្រមូលគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ព្រះករុណាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នា ក៏ប្រមូលគ្នាមកឯដាវីឌ នៅក្រុងហេប្រុន ទូលថា មើល យើងខ្ញុំរាល់គ្នាជាសាច់ឈាមជាមួយនឹងលោក |
ឡាបាន់ក៏ពោលឡើងថា៖ «ក្មួយពិតជាសាច់ឈាមរបស់អ៊ំមែន!»។ យ៉ាកកូបស្នាក់នៅជាមួយឡាបាន់អស់រយៈពេលមួយខែ។
នៅទីនោះ សម្តេចចាត់បក្សពួកយ៉ាងសម្ងាត់ ឲ្យទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រអែលប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឮសំឡេងត្រែបន្លឺឡើង ត្រូវនាំគ្នាប្រកាសថា “សម្តេចអាប់សាឡុមឡើងសោយរាជ្យនៅក្រុងហេប្រូន!”»។
ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ក្រុងហេប្រូន»។
ស្តេចទតគ្រងរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំមុនក្រុងសូអាននៅស្រុកអេស៊ីប។
អ្នកត្រូវតែងតាំងស្តេច ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើស។ អ្នកត្រូវតែងតាំងស្តេច ដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។
«សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។