អុលឡោះដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យអ្នកមានអំណរសប្បាយ ហើយអ្នកងើបមុខសម្លឹងទៅរកទ្រង់។
១ យ៉ូហាន 3:22 - អាល់គីតាប អ្វីៗក៏ដោយឲ្យតែយើងសូម យើងមុខជាទទួលពីទ្រង់មិនខាន ព្រោះយើងកាន់តាមហ៊ូកុំរបស់ទ្រង់ និងប្រព្រឹត្ដអំពើណាដែលពេញចិត្តទ្រង់។ ព្រះគម្ពីរខ្មែរសាកល ហើយអាចទទួលពីព្រះអង្គនូវអ្វីក៏ដោយដែលយើងទូលសុំ ពីព្រោះយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ និងប្រព្រឹត្តអ្វីដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ Khmer Christian Bible ហើយយើងទូលសុំអ្វីក៏ដោយ នោះយើងនឹងទទួលបានពីព្រះអង្គ ព្រោះយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយប្រព្រឹត្ដអ្វីដែលសព្វព្រះហឫទ័យព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗក៏ដោយឲ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសំរេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ |
អុលឡោះដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យអ្នកមានអំណរសប្បាយ ហើយអ្នកងើបមុខសម្លឹងទៅរកទ្រង់។
ខ្ញុំបានអង្វរអុលឡោះតាអាឡា ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ ទ្រង់បានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
អុលឡោះតាអាឡាមិនអើពើនឹងមនុស្សអាក្រក់ទេ តែទ្រង់ស្ដាប់ពាក្យទូរអាអង្វររបស់មនុស្សសុចរិត។
អ្នកណាមិនព្រមស្តាប់តាមហ៊ូកុំរបស់អុលឡោះទេ សូម្បីតែពាក្យទូរអារបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាទូរអាច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
«ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសំដែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាទូរអាសុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាទូរអាសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។
អ្វីៗដែលអ្នករាល់គ្នាសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យអុលឡោះជាបិតាសំដែងសិរីរុងរឿងក្នុងបុត្រា។
បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះជាបិតាហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំដែរ។
បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។
អ៊ីសាមានប្រសាសន៍ថា៖ «កិច្ចការរបស់អុលឡោះ គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលអុលឡោះបានចាត់ឲ្យមក»។
បិតាខ្ញុំដែលចាត់ខ្ញុំឲ្យមកនៅជាមួយខ្ញុំ ហើយមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្ដកិច្ចការណា ដែលគាប់ចិត្តបិតាខ្ញុំជានិច្ច»។
យើងដឹងស្រាប់ហើយថាអុលឡោះមិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ទ្រង់ស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ទ្រង់ និងប្រព្រឹត្ដតាមចិត្តទ្រង់ប៉ុណ្ណោះ។
អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត
ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្ដគំនិតមករកអុលឡោះ និងមានជំនឿលើអ៊ីសាជាអម្ចាស់របស់យើងផង។
ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាគូរបានដែលអុលឡោះគាប់ចិត្ត និងយល់ព្រមទទួល។
សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងអ៊ីសាជាអម្ចាស់ ដើម្បីឲ្យបានគាប់ចិត្តគាត់ក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់អុលឡោះកាន់តែច្បាស់ឡើងៗ។
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូអារសូមពីអុលឡោះ។ ទ្រង់នឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយចិត្តទូលាយ ឥតបន្ទោសឡើយ
បងប្អូនសូមដែរ តែឥតបានទទួល ព្រោះបងប្អូនសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។
ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងទូរអាឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូរអាអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។
ហេតុនេះហើយបានជាយើងមានចិត្ដរឹងប៉ឹងនៅចំពោះទ្រង់ គឺថា ប្រសិនបើយើងសូមអ្វី ស្របតាមបំណងរបស់ទ្រង់ នោះទ្រង់នឹងស្តាប់យើងជាមិនខាន។