ខ្ញុំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមមករកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ដ្បិតខ្ញុំមិនភ្លេចបទបញ្ជា របស់ទ្រង់ឡើយ!
១ ពេត្រុស 2:25 - អាល់គីតាប ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតពីមុន អ្នករាល់គ្នាដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានត្រឡប់មករកអ្នកគង្វាល និងអ្នកមើលខុសត្រូវព្រលឹងរបស់អ្នករាល់គ្នាវិញហើយ៕ Khmer Christian Bible ដ្បិតកាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វង ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានត្រលប់មកឯអ្នកគង្វាល និងអ្នកមើលថែព្រលឹងរបស់អ្នករាល់គ្នាវិញហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងអ្នករាល់គ្នាវិញហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។ |
ខ្ញុំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមមករកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ដ្បិតខ្ញុំមិនភ្លេចបទបញ្ជា របស់ទ្រង់ឡើយ!
ឱអុលឡោះដែលជាអ្នកគង្វាល នៃជនជាតិអ៊ីស្រអែលអើយ សូមស្តាប់យើងខ្ញុំ ទ្រង់ដឹកនាំពូជពង្សរបស់យូសុះ ដូចអ្នកគង្វាលដឹកនាំហ្វូងចៀម ឱអុលឡោះដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ សូមសំដែងអំណាចដ៏រុងរឿងរបស់ទ្រង់
ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន ហើយរត់ទៅរកស្រុកកំណើតវិញ ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
ប៉ុន្តែ គាត់ត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង គាត់ត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង គាត់បានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់គាត់ យើងក៏បានជាសះស្បើយ។
កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែអុលឡោះតាអាឡាបានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើគាត់។
អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ទ្រង់ថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!។
ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែង តាមភ្នំតូច ភ្នំធំ បែកខ្ញែកគ្នាពាសពេញស្រុក តែគ្មាននរណារវីរវល់ថែទាំ គ្មាននរណាដើររកវាឡើយ»។
ពេលនោះ ទតជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមហ៊ូកុំរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមហ៊ូកុំរបស់យើងទៀតផង។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
«តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀម ដែលបាត់នោះពុំខាន។
កាលអ៊ីសាឃើញមហាជន គាត់អាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ដ ប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាលថែទាំ។
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
បងប្អូនបរិសុទ្ធអើយ អុលឡោះក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីអ៊ីសា ជាអ្នកនាំសារ ដែលអុលឡោះបានចាត់ឲ្យមក និងជាមូស្ទីដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាសនោះទៅ។
មូស្ទីអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនគាត់ផ្ទាល់ក៏ទន់ខ្សោយ
ជាព្រលឹងរបស់អ្នកបះបោរប្រឆាំងនឹងអុលឡោះ កាលពីសម័យដើម ក្នុងពេលដែលទ្រង់អត់ធ្មត់នៅសម័យណាពីណុះហ៍សង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ពេលអ្នកគង្វាលដ៏ឧត្ដមមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។