១ ពេត្រុស 2:11 - អាល់គីតាប បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដែលជាជនបរទេស និងជាជនរស់នៅបណ្ដោះអាសន្ន ឲ្យចៀសវាងពីតណ្ហាខាងសាច់ឈាមដែលតែងតែតយុទ្ធនឹងព្រលឹងរបស់អ្នករាល់គ្នា។ Khmer Christian Bible បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាដែលជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នថា ចូរចៀសចេញពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមដែលទាស់នឹងព្រលឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ |
«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែងក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំដែលទើបនឹងស្លាប់ទៅ»។
យ៉ាកកូបឆ្លើយទៅស្តេចវិញថា៖ «ខ្ញុំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុខ្ញុំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺខ្ញុំរស់មិនបានយូរដូចបុព្វបុរសរបស់ខ្ញុំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
នៅចំពោះមុខទ្រង់ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្តោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។
ខ្ញុំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្ន លើផែនដីនេះប៉ុណ្ណោះ សូមកុំលាក់បទបញ្ជារបស់ទ្រង់ នឹងខ្ញុំឡើយ។
ពេលដែលខ្ញុំស្នាក់អាស្រ័យ ជាបណ្តោះអាសន្នក្នុងលោកនេះ ខ្ញុំបានយកហ៊ូកុំរបស់ទ្រង់ មកធ្វើជា គីតាបសាបូរ។
ឱអុលឡោះតាអាឡាអើយ សូមស្តាប់ពាក្យសូមអង្វររបស់ខ្ញុំ សូមស្តាប់សំរែករបស់ខ្ញុំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ខ្ញុំឡើយ ដ្បិតខ្ញុំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយទ្រង់ ដូចបុព្វបុរសរបស់ខ្ញុំប៉ុណ្ណោះ។
កាលណាបុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសំអាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច»។
អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្តោះអាសន្នលើដីរបស់យើង។
«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្ដរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន
ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំឲ្យបរិភោគឈាម
យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាននោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ក៏ប៉ុន្ដែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការ ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។
ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើរសអុលឡោះ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍បងប្អូនមុខតែមានជីវិត
ដូច្នេះ យើងជាទូតរបស់អាល់ម៉ាហ្សៀស គឺដូចជាអុលឡោះមានបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងនាមអាល់ម៉ាហ្សៀសថា ទុកឲ្យអុលឡោះសំរុះសំរួលបងប្អូន ឲ្យជានានឹងទ្រង់វិញទៅ។
ដោយយើងធ្វើការរួមជាមួយអុលឡោះ យើងសូមទូន្មានបងប្អូនថា កុំទទួលសេចក្តីប្រណីសន្តោស របស់ទ្រង់ យកមកទុកចោលជាអសារឥតការឡើយ
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។
អស់អ្នកដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏បរិសុទ្ធ និងជាក្រុមគ្រួសាររបស់អុលឡោះ។
ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា ដោយអុលឡោះបានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។
ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ជាមួយអស់អ្នកដែលគោរពអ៊ីសាជាអម្ចាស់ដោយចិត្ដបរិសុទ្ធ នោះវិញ។
បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកគាត់ឥតបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកគាត់គ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។
ក៏ប៉ុន្ដែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ
ការទាស់ទែងឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូនកើតមកពីអ្វី? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ?
ខ្ញុំ ពេត្រុស ជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលអុលឡោះបានជ្រើសរើស ហើយដែលបែកខ្ញែកគ្នា ទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា។
មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកអុលឡោះក្នុងឋានៈអុលឡោះជាបិតា ចូររស់នៅដោយគោរពកោតខ្លាចទ្រង់ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតទ្រង់នឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ដ ឥតរើសមុខនរណាឡើយ។
បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្ដិការណ៍អ្វីមួយដ៏ចម្លែកឡើយ។
ដើម្បីឲ្យបានរស់ ស្របតាមបំណងរបស់អុលឡោះ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។
បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរ ដែលខ្ញុំសរសេរផ្ញើមកជូនបងប្អូន។ សេចក្ដីក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹកដាស់តឿនបងប្អូន ឲ្យមានចិត្ដគំនិតត្រឹមត្រូវជានិច្ច។