២ កូរិនថូស 5:20 - អាល់គីតាប20 ដូច្នេះ យើងជាទូតរបស់អាល់ម៉ាហ្សៀស គឺដូចជាអុលឡោះមានបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងនាមអាល់ម៉ាហ្សៀសថា ទុកឲ្យអុលឡោះសំរុះសំរួលបងប្អូន ឲ្យជានានឹងទ្រង់វិញទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។ សូមមើលជំពូកKhmer Christian Bible20 ហេតុនេះយើងជាទូតរបស់ព្រះគ្រិស្ដហាក់ដូចជាព្រះជាម្ចាស់កំពុងដាស់តឿនតាមរយៈយើង ដូច្នេះយើងតំណាងឲ្យព្រះគ្រិស្ដ សូមអង្វរថា ចូរផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្តថា ទុកឲ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ សូមមើលជំពូក |
ទ្រង់បានដាស់តឿនពួកគេឲ្យវិលមក កាន់តាមហ៊ូកុំរបស់ទ្រង់វិញ តែពួកគេមានចិត្តរឹងចចេស មិនព្រមស្ដាប់តាមបទបញ្ជារបស់ទ្រង់ទេ។ វិន័យរបស់ទ្រង់តែងតែផ្ដល់ជីវិត ឲ្យមនុស្សដែលប្រតិបត្តិតាម ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុស នឹងវិន័យទាំងនេះវិញ។ ពួកគេមានចិត្តមានះ និងរឹងចចេស មិនព្រមស្ដាប់បង្គាប់ឡើយ។
អុលឡោះតាអាឡាព្រមានជនជាតិអ៊ីស្រអែល និងជនជាតិយូដាតាមរយៈណាពី និងអ្នកទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវហ៊ូកុំ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់យើង»។