ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 8:20 - អាល់គីតាប

អុលឡោះ‌តាអាឡា​បាន​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​ក៏​បាន​សង់​ដំណាក់​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ក៏​បាន​សង់​ព្រះ‌ដំណាក់​នេះ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​នេះ​បាន​កើត​ឡើង ជំនួស​ដាវីឌ ជា​បិតា​យើង ក៏​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រាអែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 8:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង។


ហើយ​មាន​ប្រសាសន៍​ថា: “សូម​អរ​គុណអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ព្រឹត្តិ‌ការណ៍​នេះ ផ្ទាល់​នឹង​ភ្នែក”»។


គាត់​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​សំដែង​ការ​អស្ចារ្យ ដើម្បី​សម្រេច​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ចំពោះ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ


ទ្រង់​ឈ្វេង​យល់​គាត់​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គាត់ ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ី ឲ្យ​ពូជ‌ពង្ស​របស់​គាត់។ ទ្រង់​បាន​ធ្វើ​តាម​បន្ទូល​សន្យា ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏​សុចរិត។


ខ្ញុំ​ក្រាប​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់ ហើយ​ខ្ញុំ​លើក​តម្កើង​នាម​ទ្រង់ ព្រោះ​ទ្រង់​ប្រកប​ដោយ​ចិត្ត មេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រ ហើយ​ទ្រង់​សម្រេច​តាម​បន្ទូល​សន្យា លើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។


បុត្រា​នោះ​នឹង​លាត​សន្ធឹង​អំណាច គាត់​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ស្តេច ទត និង​នគរ​របស់​គាត់ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ គាត់​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​គាត់​ឲ្យ​បាន​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ទ្រង់​មាន​ចិត្ត​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។


យើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ការ​អ្វី​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ។ ពិត​មែន​ហើយ យើង​នឹង​សម្រេច​តាម​ពាក្យ​របស់​យើង ក្នុង​ពេល​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ​អ្នក​បះ‌បោរ នៅ​មាន​ជីវិត​នៅ​ឡើយ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ដាក់​រស​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ទ្រង់​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ដល់​កូន​ចៅ​របស់​យ៉ាកកូប ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ដល់​កូន​ចៅ​របស់​អ៊ីព្រហ៊ីម ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វបុរស របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។


តែ​ណាពី​ស៊ូឡៃម៉ាន​ឯ‌ណោះ​វិញ​ទេ ដែល​បាន​សង់​ដំណាក់​នោះ។


ព្រោះ​គាត់​ជឿ​ប្រាកដ​ក្នុង​ចិត្ដ​ថា បើ​អុលឡោះ​សន្យា​ធ្វើ​អ្វី ទ្រង់​ពិត​ជា​មាន​អំណាច​នឹង​សម្រេច​តាម​បាន​មិន​ខាន។


ខ្ញុំ​ជឿ​ជាក់​ថា អុលឡោះ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង​ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ចុះ​មក។


ហេតុ​នេះ បន្ទូល​ដ៏​ប្រសើរ​ដែលអុលឡោះ‌តាអាឡា​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល​បាន​សម្រេច​ជា​ស្ថាពរ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។