ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 22:42 - អាល់គីតាប

កាល​ស្តេច​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ គាត់​មាន​អាយុ​សាម‌សិប‌ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​យេ‌ហូសា‌ផាត​មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ ពេល​ឡើង​សោយ‌រាជ្យ ទ្រង់សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ។ មាតា​ទ្រង់ គឺ​ព្រះ‌នាង​អ័ស៊ូ‌បា បុត្រី​ស៊ីល‌ហ៊ី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​មាន​ជន្មាយុ‌សាម‌សិប‌ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យ៉ូសា‌ផាត​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ស៊ូបា បុត្រី​ស៊ីលហ៊ី

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 22:42
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​អាយុ​សែ‌សិប​មួយ​ឆ្នាំ។ ស្តេច​សោយ​រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដែលអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ សម្រាប់​នាម​របស់​ទ្រង់។ មាតា​របស់​ស្តេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។


ស្តេច​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម មាតា របស់​ស្តេច​មាន​នាម​ថា ម៉ាកា ជា​បុត្រី​របស់​សម្តេច​អប៊ី‌សាឡុម។


ស្តេច​សោយ‌រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា ម៉ាកា ជា​បុត្រី​របស់​សម្តេច​អប៊ី‌សាឡុម ។


នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​យ៉ូសា‌ផាត ជា​បុត្រ​របស់​ស្តេច​អេសា​បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។


ស្តេច​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ស្តេច​អេសា​ជា​បិតា ដោយ​មិន​ងាក‌រេ​ឡើយ ស្តេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​បំណងអុលឡោះ‌តាអាឡា។ ប៉ុន្តែ គាត់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​នៅ​តែ​នាំ​គ្នា​ធ្វើ​គូរបាន និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។


ស្តេច​អហា‌ស៊ីយ៉ា​ស្លាប់​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​អេលី‌យ៉េស​បាន​ថ្លែង។ ស្តេច​អហា‌ស៊ីយ៉ា​គ្មាន​កូន​ទេ ដូច្នេះ​ស្តេច​យ៉ូរ៉ាម ជា​ប្អូន ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​យ៉ូហូរ៉ាម ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​ស្រុក​យូដា។


នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​យ៉ូសា‌ផាត​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា


ស្តេច​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ស្តេច​មាន​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា​អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។