Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 22:41 - អាល់គីតាប

41 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ស្តេច​អហាប់ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​យ៉ូសា‌ផាត ជា​បុត្រ​របស់​ស្តេច​អេសា​បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 យេ‌ហូសា‌ផាត ជា​កូន​អេសា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ព្រះ​បាទ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ​របស់​ព្រះ‌បាទ​អេសា បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 រីឯ​នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​អ័ហាប់ ស្តេច​អ៊ីស្រាអែល នោះ​យ៉ូសា‌ផាត ជា​កូន​អេសា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 22:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​អេសា​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ​វង្ស នៅ​បុរី​ស្តេច​ទត​ជា​អយ្យ‌កោ។ ស្តេច​យ៉ូសា‌ផាត​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


នៅ​ឆ្នាំ​ទី​បី ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា បាន​ទៅ​សួរ​សុខ​ទុក្ខ​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


កាល​ស្តេច​អហាប់​ស្លាប់​ទៅ ស្តេច​អហា‌ស៊ីយ៉ា ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


កាល​ស្តេច​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ គាត់​មាន​អាយុ​សាម‌សិប‌ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។


ពូជ‌ពង្ស​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ស្តេច​រេហូ‌បោម ស្តេច​អប៊ី‌យ៉ា ស្តេច​អេសា ស្តេច​យ៉ូសា‌ផាត


ស្តេច​យ៉ូសា‌ផាត​បាន​ឡើង​ស្នង​រាជ្យ​ស្តេច​អេ‌សា​ជា​ឪពុក ហើយ​ស្តេច​ពង្រឹង​កម្លាំង​តទល់​នឹង​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ស្តេច​មាន​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា​អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម