ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ កូនជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ កូនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
ដូច្នេះ កុំលើកលែងទោសឲ្យគេឡើយ ដ្បិតបុត្រជាអ្នកមានប្រាជ្ញា បុត្រដឹងហើយថា ត្រូវប្រព្រឹត្តយ៉ាងណាចំពោះគេ ត្រូវឲ្យសក់ស្កូវគេចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម»។
ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ បុត្រជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ បុត្រដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
ដូច្នេះ កុំទុកឲ្យវានៅជាឥតទោសឡើយ ដ្បិតឯងជាអ្នកប្រាជ្ញ ឯងដឹងជាត្រូវប្រព្រឹត្តយ៉ាងណាដល់វា ត្រូវឲ្យសក់ស្កូវវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម។
យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
ពេលស្តេចទតទៅដល់ភូមិបាហ៊ូរីម មានបុរសម្នាក់ឈ្មោះស៊ីម៉ាយ ជាកូនរបស់លោកកេរ៉ា ក្នុងអំបូររបស់ស្តេចសូល បានចេញពីភូមិ ហើយជេរប្រទេចផ្តាសាស្តេចទត។
ទោះបីអុលឡោះបានតែងតាំងខ្ញុំ ជាស្តេចក្តី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមអុលឡោះតាអាឡាដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
ចូរប្រព្រឹត្តចំពោះលោកយ៉ូអាប់ដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់កូន មិនត្រូវទុកឲ្យលោកស្លាប់ដោយសុខសាន្ត ព្រោះតែចាស់ជរាឡើយ។
ដូច្នេះ យើងនឹងធ្វើតាមការសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់ អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី។
ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើឲ្យខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ទ្រង់មិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។
មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្តប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្តប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្តាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។
មិនត្រូវជេរប្រមាថអុលឡោះ ហើយក៏មិនត្រូវប្រទេចផ្តាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្តីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះតាអាឡា ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។