ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
១ ពង្សាវតារក្សត្រ 16:15 - អាល់គីតាប នៅឆ្នាំទីម្ភៃប្រាំពីរ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យអេសា ជាស្តេចយូដា ស៊ីមរីបានសោយរាជ្យអស់ប្រាំពីរថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទស៊ីមរីឡើងសោយរាជ្យនៅក្រុងធើសា បានប្រាំពីរថ្ងៃ។ ពេលនោះ ពលទាហានអ៊ីស្រាអែលកំពុងបោះទ័ព នៅជិតក្រុងគីបថោន ដើម្បីវាយយកក្រុងនោះពីពួកភីលីស្ទីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី២៧ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះស៊ីមរីបានសោយរាជ្យអស់៧ថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន |
ភរិយារបស់ស្តេចយេរ៉ូបោមក្រោកឡើង ហើយចេញទៅ។ ពេលនាងទៅដល់ក្រុងធើសា ហើយឈានជើងជាន់មាត់ទ្វារដំណាក់ កូននោះក៏ស្លាប់។
កាលស្តេចបាសា ជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា ហើយមកនៅក្រុងធើសាវិញ។
លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ស្តេចណាដាប់ ហើយសម្លាប់ស្តេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្តេច និងកងទ័ពអ៊ីស្រអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។
លោកស៊ីមរីចូលមក ហើយសម្លាប់ស្តេច នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា រួចឡើងសោយរាជ្យជំនួសស្តេចអេឡា។
កាលពលទាហានបានដឹងថា ស្តេចស៊ីមរីក្បត់ស្តេចអេឡា ព្រមទាំងសម្លាប់ស្តេចទៀតផងនោះ ពួកគេក៏តែងតាំងលោកមេទ័ពអូមរី ជាស្តេចលើអ៊ីស្រអែល។
នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចអេឡា ជាបុត្ររបស់ស្តេចបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងធើសាអស់រយៈពេលពីរឆ្នាំ។
ពេលលោកយេហ៊ូវកំពុងចូលតាមទ្វារក្រុង នាងយេសិបិលពោលថា៖ «នែ៎ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ តើអ្នកមកដោយសន្តិភាពឬ?»។
ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចំរើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
ក្នុងទឹកដីនៃកុលសម្ព័ន្ធដាន់ គេទទួលបានក្រុងអែលថ្កេរ និងវាលស្មៅនៅជុំវិញ ក្រុងគីបថោន និងវាលស្មៅនៅជុំវិញ