ស្តេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជទ្រព្យនៅក្នុងវាំង។ ស្តេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលស្តេចស៊ូឡៃម៉ានបានធ្វើ។
ក៏យកអស់ទាំងទ្រព្យសម្បត្តិក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើផងដែរ
ស្ដេចស្រុកអេស៊ីបរឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង។ ស្ដេចបានរឹបអូសយកទ្រព្យសម្បត្តិទាំងមូល និងខែលមាសទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ។
ក៏យកអស់ទាំងទ្រព្យសម្បត្តិ នៃព្រះវិហារព្រះយេហូវ៉ា នឹងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាស ដែលសាឡូម៉ូនបានធ្វើផងដែរ
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖
ស្តេចស៊ូឡៃម៉ានបានធ្វើគ្រឿងប្រដាប់សម្រាប់ដំណាក់របស់អុលឡោះតាអាឡា ចប់សព្វគ្រប់។ បន្ទាប់មក គាត់នាំយកវត្ថុជាមាស ប្រាក់ និងគ្រឿងប្រដាប់ឯទៀតៗ ដែលស្តេចទតជាបិតាបានជូនដល់អុលឡោះតាអាឡា មកទុកនៅក្នុងឃ្លាំងនៃដំណាក់របស់អុលឡោះតាអាឡា។
ស្តេចយ៉ូអាសស្តេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងវាំង ជាវត្ថុដែលស្តេចស្រុកយូដា ជាអយ្យកោ គឺស្តេចយ៉ូសាផាត ស្តេចយ៉ូរ៉ាម និងស្តេចអហាស៊ីយ៉ា បានជូនជាជំនូនព្រមទាំងវត្ថុដែលស្តេចផ្ទាល់បានជូនជាជំនូន ហើយចាត់គេឲ្យនាំយកទៅជូនស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ហេតុនេះ ស្តេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។
ស្តេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជ្យទ្រព្យ ព្រមទាំងនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
ស្តេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំង គាត់វាយកំទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា។ ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងទុក។
ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ សុទ្ធតែឥតបានការ គេប្រមូលទ្រព្យសម្បត្តិទុក តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ នឹងបានទៅលើនរណាឡើយ។
អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។