Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:6 - អាល់គីតាប

6 ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ ប្រាកដ​មែន មនុស្ស​មាន​ជីវិត ប្រៀប​ដូច​ជា​ស្រមោល! ប្រាកដ​មែន គេ​ជ្រួល​ជ្រើម​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិទុក តែ​មិន​ដឹង​ថា​នឹង​បាន​ទៅអ្នក​ណា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំង‌ឡាយ​ដើរ ប្រៀប​ដូច​ជា​ស្រមោល​ទទេ គេ​ជ្រួល‌ជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:6
31 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​កើត​ពី​ស្ត្រី រមែង​មាន​អាយុ​ខ្លី ហើយ​មាន​ពោរ‌ពេញ​ដោយ​ទុក្ខ​កង្វល់។


ខ្ញុំ​ឆ្អែត​ចិត្ត​ណាស់ ខ្ញុំ​មិន​ចង់​រស់​រហូត​ទេ សូម​ទុក​ខ្ញុំ​ឲ្យ​នៅ​តែ​ឯង ដ្បិត​ជីវិត​របស់​ខ្ញុំ​គ្មាន​ន័យ​អ្វី​សោះ។


សូម​ទ្រង់​នឹក​ចាំ​ផង​ថា ជីវិត​របស់​ខ្ញុំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ ខ្ញុំ​ពុំ​អាច​ឃើញ​សុភ‌មង្គល​ទៀត​ឡើយ។


អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ ដ្បិត​អុលឡោះ‌តាអាឡា​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ទ្រង់​ស្រឡាញ់ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។


មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែងតែ​រសាត់​បាត់​ទៅ។


ពុំ​ដែល​មាន​នរណា​អាច​រស់​រហូត ឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​នរណា អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន គេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ! - សម្រាក


មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែងតែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។


អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។


ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ទេ រីឯ​កិត្តិយស​ក៏​មិន​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។


ខ្ញុំ​បាន​ឃើញ​ថា​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​របស់​អ្នក ហើយ​ដក​អ្វីៗ​ដែល​នាំ​ឲ្យ​រូប​កាយ​អ្នក​ឈឺ​ចាប់​នោះ​ចេញ ដ្បិត​យុវ‌វ័យ និង​គ្រា​ពេញ​វ័យ​មិន​នៅ​ស្ថិត‌ស្ថេរ​យូរ​ឡើយ។


អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​អុលឡោះហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ទ្រង់។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​ធ្វើ។


តួន​បាន​ថ្លែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ និង​ឥត​បាន​ការ។


ដ្បិត​អុលឡោះ​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​បំណង​ទ្រង់។ រីឯ​មនុស្ស​បាប​វិញ ទ្រង់​ប្រទាន​ឲ្យ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​អុលឡោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។


ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចំរៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។


អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។


ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សម្រេច​ការ​ដ៏​តូច​បំផុត​នេះ​បាន​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់​ខ្វាយ​អំពី​រឿង​ផ្សេង​ៗ​ទៀត។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ


ហើយ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ដ​ដូច​ជា​មិន​បាន​ប្រើ​ប្រាស់​ដែរ ដ្បិត​ពិភព​លោក​នេះ​នឹង​ត្រូវ​ប្រែ‌ប្រួល​ជា​មិន​ខាន។


បង​ប្អូន​ពុំ​ដឹង​ថា​ថ្ងៃ​ស្អែក ជីវិត​បង​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង​ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។


មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក


ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុង‌រឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ


ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង​ប្អូន​ទៅ​ទ្រង់​ទៅ ដ្បិត​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម