យើងមិនដកយកអាណាចក្រទាំងមូលចេញពីស៊ូឡៃម៉ានទេ យើងឲ្យគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ទត ជាអ្នកបម្រើដែលយើងបានជ្រើសរើស ព្រោះទតបានកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង។
១ ពង្សាវតារក្សត្រ 11:33 - អាល់គីតាប យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូត ជាព្រះនៃជនជាតិស៊ីដូន កេម៉ូស ជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង មិនកាន់តាមហ៊ូកុំ និងវិន័យរបស់យើង ដូចទតជាបិតារបស់ស៊ូឡៃម៉ានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះគេបានបោះបង់ចោលយើង ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន និងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ និងមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូន។ គេមិនបានដើរតាមផ្លូវរបស់យើង ដើម្បីប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកយើង ហើយកាន់តាមបញ្ញត្តិ និងសេចក្ដីយុត្តិធម៌របស់យើង ដូចជាដាវីឌ ជាបិតាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងធ្វើដូច្នេះ ព្រោះជនជាតិអ៊ីស្រាអែលបោះបង់ចោលយើង ទៅថ្វាយបង្គំអាសថារ៉ូតជាព្រះនៃជនជាតិស៊ីដូន កេម៉ូសជាព្រះនៃជនជាតិម៉ូអាប់ និងមីលកូមជាព្រះរបស់ជនជាតិអាំម៉ូន។ ពួកគេពុំបានដើរតាមមាគ៌ារបស់យើង ហើយក៏មិនប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង មិនកាន់តាមច្បាប់ និងវិន័យរបស់យើង ដូចដាវីឌជាបិតារបស់សាឡូម៉ូនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន នឹងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ |
យើងមិនដកយកអាណាចក្រទាំងមូលចេញពីស៊ូឡៃម៉ានទេ យើងឲ្យគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ទត ជាអ្នកបម្រើដែលយើងបានជ្រើសរើស ព្រោះទតបានកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង។
ពេលស្តេចស៊ូឡៃម៉ានមានអាយុកាន់តែចាស់ជរាណាស់ហើយ ប្រពន្ធ និងស្រីស្នំបានអូសទាញចិត្តគាត់ឲ្យទៅគោរពព្រះដទៃ។ ស្តេចស៊ូឡៃម៉ានលែងស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដូចស្តេចទតជាបិតាទៀតហើយ។
អុលឡោះតាអាឡាខឹងនឹងស្តេចស៊ូឡៃម៉ាន ដ្បិតគាត់បែកចិត្តចេញពីអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលបានមកជួបគាត់ដល់ទៅពីរដង
យើងបានដកហូតរាជ្យសម្បត្តិពីពូជពង្សទត ហើយប្រគល់ឲ្យអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបម្រើយើងដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចទតជាអ្នកបម្រើរបស់យើងដែរ។
មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទត ជាបិតារបស់អ្នក នោះយើងនឹងឲ្យអ្នកមានអាយុវែង»។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ថ្លែងទៅកាន់អេលីយ៉េស ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរថា “តើអុលឡោះមិនមែនជាម្ចាស់នៅស្រុកអ៊ីស្រអែលទេឬ បានជាអ្នកនាំគ្នាទៅសុំព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?”
ស្តេចបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់អុលឡោះតាអាឡាឡើយ។
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។
លោកក៏ចេញទៅជួបស្តេចអេសាហើយជម្រាបថា៖ «សូមជម្រាបស្តេចអេសា ព្រមទាំងកូនចៅយូដា និងកូនចៅពុនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយទ្រង់។ ប្រសិនបើអ្នករាល់គ្នាស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលទ្រង់ នោះទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ ព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះ ពុំមែនជាម្ចាស់ពិតប្រាកដទេ)។ រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ ម្ចាស់ដែលផ្ដល់ឲ្យគេមានសិរីរុងរឿង ហើយបែរជានាំគ្នាគោរពព្រះដែល ឥតបានការទៅវិញ។
ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ មិនអាចទុកទឹកបាននោះទៅវិញ។
ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
ម៉ូអាប់អើយ ហេតុការណ៍នេះកើតមានដូច្នេះ មកពីអ្នកទុកចិត្តលើស្នាដៃ និងលើទ្រព្យសម្បត្តិរបស់ខ្លួន អ្នកនឹងត្រូវខ្មាំងវាយយកបាន រីឯកេម៉ូសជាព្រះរបស់អ្នក ក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹក ជាមួយពួកអ៊ីមុាំ និងពួកមន្ត្រីដែរ។
យើងក៏កំទេចអស់អ្នកដែលឡើងលើផ្ទះ ដើម្បីថ្វាយបង្គំផ្កាយ ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង ហើយស្បថក្នុងនាមយើងជាអុលឡោះតាអាឡាផង ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។
ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ អ្នកអន្តរាយហើយ! ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន រត់ខ្ចាត់ខ្ចាយ ហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយរបស់ស្តេចស៊ីហុន ជាស្តេចស្រុកអាម៉ូរី!
ពេលនោះ សាំយូអែលនិយាយទៅកាន់ពូជពង្សអ៊ីស្រអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកអុលឡោះតាអាឡាវិញដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត ហើយផ្ចង់ចិត្តគំនិតទៅរកអុលឡោះតាអាឡា និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ នោះទ្រង់នឹងរំដោះអ្នករាល់គ្នាពីកណ្តាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។