Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:9 - អាល់គីតាប

9 អុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច​ស៊ូឡៃ‌ម៉ាន ដ្បិត​គាត់​បែក​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​មក​ជួប​គាត់​ដល់​ទៅ​ពីរ​ដង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ខ្ញាល់​ចំពោះ​ព្រះបាទ​សាឡូម៉ូន ព្រោះ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​ពីរ​ដង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ស្ដេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​យាង​មក​ជួប​ស្ដេច​ដល់​ទៅ​ពីរ​ដង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្ដី​ខ្ញាល់​ចំពោះ​សាឡូម៉ូន ដោយ​ព្រោះ​ព្រះ‌ទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ចប់​ពេល​កាន់​ទុក្ខ​ហើយ ស្តេច​ទត​ចាត់​គេ​ឲ្យ​ទៅ​ហៅ​នាង ចូល​មក​ក្នុង​ដំណាក់ នាង​ធ្វើ​ជា​ប្រពន្ធ​របស់​ស្ដេច ហើយ​សំរាល​បាន​កូន​មួយ​ជូន​ស្ដេច។ អំពើ​ដែល​ស្តេច​ទត​ប្រព្រឹត្ត​នេះ មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ឡើយ។


ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ទ្រង់​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​អុលឡោះ។


ស៊ូឡៃ‌ម៉ាន​បាន​សង់​ទី‌សក្ការៈ​ជា​ច្រើន​ទៀត​សម្រាប់​ប្រពន្ធ​ទាំង​អស់​ដែល​ជា​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នាង​ជូន​គ្រឿង​ក្រអូប និង​ធ្វើ​យញ្ញ‌បូជា​ជូន​ព្រះ​របស់​ខ្លួន។


ក្នុង​ពេល​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​នៅ​គីបៀន អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​គាត់​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ អុលឡោះ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។


អុលឡោះ‌តាអាឡា​មក​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​លើក​ទី​ពីរ ដូច​ទ្រង់​បាន​មក​ជួប​គាត់​នៅ​គីបៀន​ដែរ។


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​ហេតុ‌ការណ៍​នេះ​ទេ ទ្រង់​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ម៉ូសា​យ៉ាង​ខ្លាំង ហើយ​មាន​បន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ហារូន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង។


ចូរ​កូន​ថែ‌រក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។


អំពើ​ពេស្យា‌ចារ។ ចិត្ត​ប្រាថ្នា​ចង់​បាន​ស្រា​ចាស់ និង​ស្រា​ថ្មី បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។


អុលឡោះ‌តាអាឡា​ខឹង​នឹង​អ្នក​ទាំង​ពីរ ហើយ​អុលឡោះ​ក៏​ចាក​ចេញ​ទៅ។


ក៏​ប៉ុន្តែ ព្រោះ​តែ​អ្នក​រាល់​គ្នា អុលឡោះ‌តាអាឡាជា​ម្ចាស់​ខឹង​នឹង​ខ្ញុំ ទ្រង់​ពុំ​អនុញ្ញាត​តាម​ពាក្យ​ទូរអា​សូម​របស់​ខ្ញុំ​ទេ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ប៉ុណ្ណឹង​បាន​ហើយ មិន​បាច់​និយាយ​ជា​មួយ​យើង​ពី​រឿង​នេះ​ទៀត​ទេ។


បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង​នឹង​អ្នក​រាល់​គ្នា ហើយ​កំទេច​អ្នក​មួយ​រំពេច។


អុលឡោះ‌តាអាឡា​ខឹង​នឹង​ហារូន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ​ខ្ញុំ​ក៏​ទូរអា​អង្វរ​ទ្រង់​ឲ្យ​ហារូន​ដែរ។


នៅ​ភ្នំ​ហោរែបអ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​ខឹង រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។


លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេសេន​បាន​ទៅ​ស្រុក​កាឡា‌ទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទា។


«យើង​សោក​ស្តាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្តេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​ទេ»។ សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង គាត់​ទូរអា​អង្វរអុលឡោះ‌តាអាឡា​ពេញ​មួយ​យប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម