ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 10:12 - អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​ឈើ​ខ្លឹម​ចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ដំណាក់​របស់​គាត់ ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សម្រាប់​ក្រុម​អ្នក​ចំរៀង។ រហូត​ដល់​សព្វ​ថ្ងៃ​គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់ នាំ​ឈើ​ខ្លឹម​ចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រ‌អែល​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សម្រាប់​ក្រុម​អ្នក​ចម្រៀង។ រហូត​ដល់​សព្វ​ថ្ងៃ គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់​នាំ​ឈើ​ខ្លឹមចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង នឹង​ពិណ សំរាប់​ពួក​ចំរៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 10:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង នៅ​ចំពោះអុលឡោះ‌តាអាឡា គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើ​អំពី​ឈើ​ខ្លឹម ព្រម​ទាំង​ពិណ ឃឹម ស្គរ ឃ្មោះ និង​ឈិង។


កាល​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។


រីឯ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ អ្វីៗ​ដែល​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​សូម គាត់​ប្រគល់​ឲ្យ​ទាំង​អស់។ លើស​ពី​នេះ គាត់​ក៏​បាន​ជូន​រាជ្យ​ទ្រព្យ​ទៅ​នាង សម​នឹង​ឋានៈ​គាត់​ជា​ស្តេច​ដ៏​ឧត្តុង្គ​ឧត្តម។ បន្ទាប់​មក ភរិយា​របស់​ស្តេច និង​អ្នក​បម្រើ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។


ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើងអុលឡោះ‌តាអាឡា និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្តេច​បាន​ធ្វើ​សម្រាប់​ប្រគំ​កំដរ។


ស្តេច​ស៊ូឡៃ‌ម៉ាន​យក​ឈើ​ខ្លឹម​ចន្ទន៍​នេះ មក​ធ្វើ​ក្តារ​ក្រាល​ច្រក​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​វាំង​ស្តេច ព្រម​ទាំង​ពិណ និង​ឃឹម​សម្រាប់​ក្រុម​ចំរៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹម​ចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។