ទតបញ្ជាទៅកាន់អ៊ីមុាំសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់អ្នក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
១ ពង្សាវតារក្សត្រ 1:42 - អាល់គីតាប លោកយ៉ូអាប់កំពុងតែនិយាយនៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរមកដល់។ សម្តេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះ ពិតជានាំដំណឹងល្អមិនខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខណៈដែលលោកកំពុងនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរ ដែលជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានរាជឱង្ការទៅគាត់ថា៖ «ចូរចូលមកចុះ ដ្បិតលោកជាមនុស្សក្លាហាន ហើយលោកច្បាស់ជានាំដំណឹងល្អមកមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់កំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែលោកយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ មកដល់។ សម្ដេចអដូនីយ៉ាពោលថា៖ «សូមអញ្ជើញចូលមក មនុស្សគួរគោរពដូចលោកនេះពិតជានាំដំណឹងល្អមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកកំពុងតែនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរដ៏ជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានបន្ទូលទៅគាត់ថា ចូរចូលមកចុះ ដ្បិតឯងជាមនុស្សក្លាហានពិត ក៏នាំដំណឹងល្អមក |
ទតបញ្ជាទៅកាន់អ៊ីមុាំសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់អ្នក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
រីឯអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក និងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលគាត់ដឹង មកប្រាប់យើងផង»។
លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះអ្នកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបអ្នកទាំងពីរ ហើយគាត់នាំសារទៅជូនស្តេចទត។
អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។
ពេលសម្តេចអដូនីយ៉ា ព្រមទាំងភ្ញៀវទាំងប៉ុន្មានដែលនៅជាមួយ ជប់លៀងរួចហើយ ក៏បានឮសូរស័ព្ទ។ លោកយ៉ូអាប់ឮស្នូរសំឡេងត្រែច្បាស់ ហើយសួរថា៖ «ហេតុអ្វីបានជាមានសំឡេងត្រែលាន់រំពងនៅក្នុងទីក្រុងដូច្នេះ?»។
លោកយ៉ូណាថានជម្រាបសម្តេចអដូនីយ៉ាវិញថា៖ «មិនមែនដូច្នេះទេ! ស្តេចទតបានតែងតាំងសម្តេចស៊ូឡៃម៉ាន ជាស្តេចហើយ។
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំបានជម្រាបស្តេចហើយថា គាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ!»។
កាលស្តេចយ៉ូរ៉ាមឃើញលោកយេហ៊ូវគាត់មានប្រសាសន៍ថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេដរាបស្តេចនៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រីយេសិបិលជាម្តាយ!»។