មានអ្នកនាំសារម្នាក់របស់អុលឡោះបានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់អុលឡោះតាអាឡា គាត់មកដល់បេតអែល នៅពេលស្តេចយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។
១ ថែស្សាឡូនីច 4:15 - អាល់គីតាប យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមពាក្យរបស់អ៊ីសាជាអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលអ៊ីសាជាអម្ចាស់មក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ ព្រះគម្ពីរខ្មែរសាកល ពិតមែនហើយ យើងសូមប្រាប់ការនេះដល់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលនៅរស់ ដែលនៅសល់រហូតដល់ការយាងមកវិញរបស់ព្រះអម្ចាស់ យើងនឹងមិនឆ្លងហួសទៅមុនពួកអ្នកដែលបានដេកលក់នោះឡើយ Khmer Christian Bible ដ្បិតយើងប្រាប់អ្នករាល់គ្នាតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ គឺអ្នកដែលនៅរស់រហូតដល់ពេលព្រះអម្ចាស់យាងមក ពិតជាមិនទៅមុនពួកអ្នកដែលបានដេកលក់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងសូមប្រកាសប្រាប់អ្នករាល់គ្នា តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះថា យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់រហូតដល់ព្រះអម្ចាស់យាងមក យើងនឹងមិនទៅមុនអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលព្រះអម្ចាស់យាងមក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ |
មានអ្នកនាំសារម្នាក់របស់អុលឡោះបានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់អុលឡោះតាអាឡា គាត់មកដល់បេតអែល នៅពេលស្តេចយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។
គឺអ្នកវិលមកវិញ បរិភោគអាហារ និងទឹកនៅកន្លែងដែលទ្រង់ហាមប្រាម ដូច្នេះសពរបស់អ្នកនឹងមិនត្រូវគេយកទៅបញ្ចុះក្នុងផ្នូររបស់ដូនតាអ្នកឡើយ»។
ដ្បិតអុលឡោះតាអាឡាបានហាមខ្ញុំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយទ្រង់ក៏មិនឲ្យខ្ញុំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។
មានបុរសម្នាក់ ដែលជាសមាជិករបស់ក្រុមណាពី ពោលទៅមិត្តរបស់ខ្លួន ក្នុងនាមអុលឡោះតាអាឡាថា៖ «ចូរវាយខ្ញុំមក!»។ ប៉ុន្តែ អ្នកនោះមិនព្រមវាយទេ។
លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជម្រាបលោកក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្បថា អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់ ខ្ញុំចូលមកទូរអា នៅចំពោះទ្រង់តាំងពីព្រឹក។
ពេត្រុសតបវិញថា៖ «បាទ! លោកបង់!»។ កាលពេត្រុសទៅដល់ផ្ទះ អ៊ីសាមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីកូនរបស់ស្ដេច ឬពីអ្នកផ្សេង?»។
រីឯអស់អ្នកដែលស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលអ៊ីសាជាអម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្ដឃើញ និងសំដែងឲ្យខ្ញុំដឹង។
យើងដឹងថា អុលឡោះដែលបានប្រោសអ៊ីសាជាអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយអ៊ីសាដែរ ព្រមទាំងនាំយើងទៅនៅក្បែរអ៊ីសារួមជាមួយបងប្អូនថែមទៀតផង។
រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺអ៊ីសាអាល់ម៉ាហ្សៀសឯណោះ ដែលបានសំដែងឲ្យខ្ញុំស្គាល់។
បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្ដិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះមុខអ៊ីសាជាអម្ចាស់នៅពេលគាត់មក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។
បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្ដ ដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។
បានស្លាប់សម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយគាត់ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។
បងប្អូនអើយ ចំពោះពេលដែលអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង មកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយគាត់នោះ យើងសូមអង្វរបងប្អូនថា