ទ្រង់ប្រទានរសដ៏ល្អ របស់ទ្រង់ មកពួកគេ ដើម្បីឲ្យពួកគេចេះគិតពិចារណា ទ្រង់ប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេ មិនដែលអាក់ខានឡើយ។
១ កូរិនថូស 12:8 - អាល់គីតាប គឺទ្រង់ប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយរសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ។ ព្រះគម្ពីរខ្មែរសាកល ពាក្យសម្ដីប្រកបដោយប្រាជ្ញាបានប្រទានដល់ម្នាក់ តាមរយៈព្រះវិញ្ញាណ ហើយពាក្យសម្ដីប្រកបដោយចំណេះដឹងបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណដដែល; Khmer Christian Bible គឺម្នាក់ទទួលបានពាក្យសំដីប្រកបដោយប្រាជ្ញាតាមរយៈព្រះវិញ្ញាណ ម្នាក់ទៀតទទួលបានពាក្យសំដីប្រកបដោយចំណេះដឹងតាមរយៈព្រះវិញ្ញាណដដែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល |
ទ្រង់ប្រទានរសដ៏ល្អ របស់ទ្រង់ មកពួកគេ ដើម្បីឲ្យពួកគេចេះគិតពិចារណា ទ្រង់ប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេ មិនដែលអាក់ខានឡើយ។
ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្ដល់ឲ្យគេយល់ដឹងបាន។
សូមបង្រៀនខ្ញុំឲ្យធ្វើតាមចិត្ត របស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់នៃខ្ញុំ សូមរសដ៏សប្បុរសរបស់ទ្រង់ដឹកនាំ ខ្ញុំឲ្យដើរ ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
យើងបានធ្វើឲ្យគាត់ពោរពេញដោយរសរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ
មានតែអុលឡោះតាអាឡាទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីទ្រង់ទាំងអស់។
អុលឡោះតាអាឡាជាម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសំដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ទ្រង់រំលឹកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: រសរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសបន្ទូលរបស់យើងចាប់ពីពេលនេះរហូតអស់កល្បតទៅ។ យើងនឹងមិនដកបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ទ្រង់ប្រកបដោយប្រាជ្ញាញាណ និងអំណាច ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
អ៊ីសាតបទៅគេវិញថា៖ «មកពីអុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នាយល់ គម្រោងការដ៏លាក់កំបាំងរបស់នគរនៃទ្រង រីឯអ្នកដទៃវិញ ទ្រង់មិនប្រទានឲ្យយល់ឡើយ។
ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូនដែលជាអ្នកមានកេរ្ដិ៍ឈ្មោះល្អ ហើយពោរពេញដោយរសអុលឡោះ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។
បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្ដសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។
គឺទ្រង់ហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដែលបានទៅជាប្រាជ្ញាមកពីអុលឡោះ សម្រាប់យើង។ អុលឡោះប្រទានឲ្យយើងបានសុចរិត បានបរិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
ដោយរួមជាមួយអ៊ីសាបងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងបន្ទូលនៃអុលឡោះ ទាំងខាងការស្គាល់អុលឡោះ។
ទោះបីខ្ញុំទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។
សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែងបន្ទូលនៃអុលឡោះមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច?។ ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងអុលឡោះ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលអុលឡោះសំដែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំអះ។
បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលអុលឡោះបានសំដែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់អុលឡោះឲ្យបងប្អូនដឹង ថ្លែងបន្ទូលនៃអុលឡោះ ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។
ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯអុលឡោះក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីទ្រង់បាន ក្រៅពីរសរបស់អុលឡោះនោះឡើយ។
ដ្បិតក្នុងគីតាបមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់អុលឡោះតាអាឡា? តើអ្នកណាអាចជូនយោបល់ ទ្រង់បាន?»។ រីឯយើងវិញ យើងមានគំនិតរបស់អាល់ម៉ាហ្សៀសហើយ។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
ថ្វីដ្បិតតែខ្ញុំមិនសូវមានវោហារក៏ដោយ ផ្នែកខាងចំណេះ ខ្ញុំក៏មិនអន់ដែរ ដូចយើងធ្លាប់បានបង្ហាញឲ្យបងប្អូនឃើញក្នុងគ្រប់វិស័យ និងគ្រប់ពេលវេលាស្រាប់ហើយ។
សូមអរគុណអុលឡោះ ដែលប្រទានឲ្យយើងមានជ័យជំនះរួមជាមួយអាល់ម៉ាហ្សៀសជានិច្ច។ អុលឡោះប្រោសប្រទានឲ្យមនុស្សនៅគ្រប់ទីកន្លែងបានស្គាល់អ៊ីសា តាមរយៈយើង ដែលប្រៀបបីដូចជាក្លិនក្រអូបសាយគ្រប់ទិសទី!។
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
យើងតាំងខ្លួនជាអ្នកបម្រើរបស់អុលឡោះ ដោយមានចិត្ដបរិសុទ្ធ ដោយស្គាល់អុលឡោះ ដោយមានចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ដោយរសអុលឡោះដ៏វិសុទ្ធ ដោយមានចិត្ដស្រឡាញ់ឥតពុតត្បុត
បងប្អូនបានចំរើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្ដខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្ដស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលជំនូន ចូរចំរើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។