ស្តេចទតបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ដំណាក់របស់អុលឡោះតាអាឡា ៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។
អែសរ៉ា 3:8 - អាល់គីតាប នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងអ៊ីមុាំឯទៀតៗជាបងប្អូនរបស់គាត់ ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ដំណាក់របស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពីពួកគេបានមកដល់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយបងប្អូនឯទៀតៗរបស់គេ ព្រមទាំងអស់អ្នកដែលបានចេញពីសណ្ឋានជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡិម បាននាំគ្នាចាប់ផ្ដើមធ្វើការ។ គេបានតែងតាំងពួកលេវី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឲ្យមើលខុសត្រូវលើកិច្ចការសាងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ព្រះដំណាក់នៃព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងបូជាចារ្យឯទៀតៗជាបងប្អូនរបស់លោក ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខែពិសាខ ក្នុងឆ្នាំទី២ តាំងពីគេមកដល់ព្រះវិហារនៃព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ នឹងពួកលេវី ជាបងប្អូនគេឯទៀត ហើយអស់ពួកអ្នក ដែលបានចេញពីសណ្ឋានជាឈ្លើយ មកដល់ក្រុងយេរូសាឡិមហើយ គេចាប់តាំងធ្វើការឡើង ក៏ដំរូវឲ្យពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅ បានចាត់ចែងការរបស់ព្រះវិហារនៃព្រះយេហូវ៉ា |
ស្តេចទតបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ដំណាក់របស់អុលឡោះតាអាឡា ៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។
ក្នុងចំណោមក្រុមអ៊ីមុាំ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។
អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកសេរ៉ាយ៉ា លោករេអេឡាយ៉ា លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសផា លោកប៊ីគវ៉ាយ លោករេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រអែលមានដូចតទៅ:
លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនគាត់មកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់គាត់ នាំគ្នាសង់អាសនៈរបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល ដើម្បីធ្វើគូរបានដុត ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកជំនិតរបស់អុលឡោះ។
ជនជាតិយូដាផ្អាកការសាងសង់ដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹម រហូតដល់ឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស ជាស្តេចស្រុកពែរ្ស។
ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ដំណាក់ជូនអុលឡោះជាម្ចាស់របស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដូចស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស បានបញ្ជាដល់ពួកយើង»។
ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះដំណាក់របស់អុលឡោះ។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ”។
គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយ អុលឡោះតាអាឡាមានបន្ទូលតាមរយៈណាពីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងមូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ:
«សូរ៉ូបាបិលបានចាក់គ្រឹះដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុការណ៍នេះសម្រេចជារូបរាង អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។
ចូរប្រាប់គាត់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: “បុរសម្នាក់ឈ្មោះពន្លក គាត់នៅទីណា អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។ គាត់នឹងសង់ម៉ាស្ជិទរបស់អុលឡោះតាអាឡា។
ហើយគិតចាប់ពីអាយុសាមសិបឆ្នាំរហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលត្រូវបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។