ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 1:7 - អាល់គីតាប

គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ដែល​ស្តេច​នេប៊ូ‌ក្នេសា​រឹប​អូស​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ស្តេច​ស៊ីរូស​ប្រគល់​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រះ‌បាទ​ស៊ីរូស​ក៏​បាន​បញ្ចេញ​គ្រឿង​ប្រដាប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ក្រុង​យេរូ‌សាឡិម មក​ដាក់​នៅ​ព្រះ​វិហារ​របស់​ព្រះ​នៃ​ទ្រង់​នោះ ប្រគល់​មក​វិញ​ផង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​រឹប​អូស​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ព្រះចៅ​ស៊ីរូស​ប្រគល់​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្តេច​ស៊ីរូស ទ្រង់​ក៏​បញ្ចេញ​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នេប៊ូ‌ក្នេសា​បាន​នាំ​យក​ពី​ក្រុង​យេរូ‌សាឡិម មក​ដាក់​ទុក​នៅ​កន្លែង​សំរាប់​ព្រះ​នៃ​ទ្រង់ ក្នុង​ព្រះ‌រាជ‌ដំណាក់

សូមមើលជំពូក



អែសរ៉ា 1:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង គាត់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​ធ្វើ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​ទុក។


នៅ​ពេល​ចូល​ឆ្នាំ​ស្តេច​នេប៊ូ‌ក្នេសា​ចាប់​ស្តេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ស្តេច​នេប៊ូ‌ក្នេសារ​បាន​តែង‌តាំង​ស្តេច​សេដេ‌គា ជា​ប្អូន​របស់​ស្តេច​យ៉ូយ៉ា‌គីន ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


ស្តេច​នេប៊ូ‌ក្នេសា​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដំណាក់​ស្តេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។


ស្តេច​នេប៊ូ‌ក្នេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​ទុក​ក្នុង​វាំង​របស់​ស្តេច​នៅ​ក្រុង​បាប៊ី‌ឡូន​ដែរ។


កាល​ពី​មុន​ស្តេច​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់ ពី​ម៉ាស្ជិទ​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន។ ក្រោយ​មក ស្តេច​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ​ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ី‌ឡូន ប្រគល់​ឲ្យ​លោក​សេស‌បាសារ ដែល​ស្តេច​បាន​តែង‌តាំង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា។


គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​នៃ​ដំណាក់​របស់​អុលឡោះដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​ពី​ម៉ាស្ជិទ នៅ​ក្រុង​យេរូ‌សាឡឹម​មក​ក្រុង​បាប៊ី‌ឡូន​នោះ ត្រូវ​តែ​នាំ​ទៅ​ម៉ាស្ជិទ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ដាក់​នៅ​កន្លែង​ដើម​ក្នុង​ដំណាក់​របស់​អុលឡោះ»។


យើង​នឹង​ដាក់​ទោស​បាល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​បាប៊ី‌ឡូន អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ យើង​នឹង​ទាញ​ចេញ​មក​វិញ ប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នា ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ រីឯ​កំពែង​ក្រុង​បាប៊ី‌ឡូន​ក៏​រលំ​ដែរ។


អុលឡោះ​ជា​អម្ចាស់​បាន​ប្រគល់​ស្តេច​យេហូ‌យ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់‌ប្រដា​មួយ​ចំនួន​របស់​ម៉ាស្ជិទ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នេប៊ូ‌ក្នេសា។ ស្តេច​នេប៊ូ‌ក្នេសា​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ី‌ណើរ ហើយ​យក​ប្រដាប់‌ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។


ស្តេច​បាន​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ម៉ាស្ជិទ​របស់​ទ្រង់ មក​ចាក់​ស្រា​សម្រាប់​ស្តេច សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​ភរិយា និង​ពួក​ស្នំ។ បន្ទាប់​មក ស្តេច​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ស្តេច​មិន​បាន​លើក​តម្កើង​អុលឡោះ​ដែល​ជា​ម្ចាស់​អាយុ និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ស្តេច​ឡើយ។