អែសរ៉ា 6:5 - អាល់គីតាប5 គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃដំណាក់របស់អុលឡោះដែលស្តេចនេប៊ូក្នេសាបានរឹបអូសយកពីម៉ាស្ជិទ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅម៉ាស្ជិទនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងដំណាក់របស់អុលឡោះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ចំណែកគ្រឿងប្រដាប់មាសប្រាក់នៃព្រះដំណាក់របស់ព្រះ ដែលព្រះបាទនេប៊ូក្នេសាបានយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិម មកក្រុងបាប៊ីឡូន ត្រូវប្រគល់ទៅវិញ យកទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិម ត្រូវដាក់ទាំងអស់នៅកន្លែងដើម នៅក្នុងព្រះដំណាក់របស់ព្រះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលស្ដេចនេប៊ូក្នេសាបានរឹបអូសយកពីព្រះវិហារ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅព្រះវិហារនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ចំណែកគ្រឿងប្រដាប់មាសប្រាក់របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកពីព្រះវិហារ នៅក្រុងយេរូសាឡិម នាំមកឯក្រុងបាប៊ីឡូន នោះត្រូវប្រគល់ទៅវិញ ឲ្យបានយកទៅដាក់នៅកន្លែងធម្មតា ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមចុះ ត្រូវដាក់ទាំងអស់ទៅក្នុងព្រះវិហារនៃព្រះ។ សូមមើលជំពូក |
កាលពីមុនស្តេចនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ ពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមក ស្តេចស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់ឲ្យលោកសេសបាសារ ដែលស្តេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។
ខ្ញុំបានប្រាប់ក្រុមអ៊ីមុាំ និងប្រជាជនទាំងមូលដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា ណាពីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់អុលឡោះតាអាឡានឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញ ក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេឲ្យសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។
ស្តេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំង គាត់វាយកំទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា។ ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងទុក។