សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
អេសេគាល 8:16 - អាល់គីតាប បន្ទាប់មក ទ្រង់នាំខ្ញុំទៅទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា។ នៅមាត់ទ្វារម៉ាស្ជិទ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់អុលឡោះតាអាឡា ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គនាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា ត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលថែវ និងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គនាំខ្ញុំទៅទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ នៅមាត់ទ្វារព្រះវិហារ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់ព្រះអម្ចាស់ ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់នាំខ្ញុំ ចូលទៅឯទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្តាលបាំងសាច នឹងអាសនា មានមនុស្សប្រហែលជា២៥នាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ |
សូមមើលមកដំណាក់នេះ ទាំងយប់ ទាំងថ្ងៃ គឺកន្លែងដែលទ្រង់មានបន្ទូលថា “ទីនេះ ជាកន្លែងសម្រាប់នាមយើង”។ ពេលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ទូរអានៅទីនេះ សូមទ្រង់ស្តាប់ផង។
រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់អុលឡោះតាអាឡា ស្តេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់អុលឡោះតាអាឡាយកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
ស្តេចម៉ាណាសេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃដំណាក់របស់អុលឡោះតាអាឡា។
ស្តេចយ៉ូសៀសយករូបសេះទាំងប៉ុន្មាន ដែលស្តេចស្រុកយូដាធ្វើជូនព្រះអាទិត្យ ចេញពីមាត់ទ្វារដំណាក់របស់អុលឡោះតាអាឡា។ រូបទាំងនោះស្ថិតក្បែរបន្ទប់របស់លោកមហាតលឹកនេថាន-មេឡេក គឺនៅក្នុងបន្ទប់អម។ ស្តេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។
ស្តេចលុបបំបាត់ពួកអ៊ីមុាំដែលស្តេចស្រុកយូដាបានលើកបន្តុប សម្រាប់ដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៃក្រុងទាំងឡាយក្នុងស្រុកយូដា និងនៅជុំវិញក្រុងយេរូសាឡឹម។ ស្តេចលុបបំបាត់អស់អ្នកដែលដុតគ្រឿងក្រអូបជូនព្រះបាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និងហ្វូងតារាទាំងប៉ុន្មាននៅលើមេឃ។
ដូនតារបស់ពួកយើងបានបែកចិត្តចេញពីអុលឡោះតាអាឡា ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ចិត្តអុលឡោះតាអាឡា ជាម្ចាស់នៃយើង។ ពួកគេបានបោះបង់ចោលទ្រង់ ពួកគេងាកមុខចេញពីទីសក្ការៈរបស់អុលឡោះតាអាឡា ព្រមទាំងបែរខ្នងដាក់ទៀតផង។
ស្តេចស៊ូឡៃម៉ានញែកទីលាននៅខាងមុខដំណាក់របស់អុលឡោះតាអាឡាជាសក្ការៈ សម្រាប់ធ្វើគូរបានដុត និងខ្លាញ់របស់សត្វ ដែលធ្វើជាគូរបានមេត្រីភាព ដ្បិតអាសនៈលង្ហិនដែលស្តេចបានធ្វើនោះ ពុំអាចដាក់គូរបានដុត ជំនូនម្សៅ និងខ្លាញ់របស់សត្វបានទេ។
គេពោលទៅកាន់រូបធ្វើពីឈើថា “ទ្រង់ជាបិតារបស់ខ្ញុំ!” ហើយពោលទៅកាន់រូបធ្វើពីថ្មថា “ទ្រង់បានឲ្យកំណើតខ្ញុំ!”។ ពួកគេបានងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើងវិញ តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា “សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។
យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅសូរ៉កាដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។
កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំជូនព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាជូនព្រះដទៃ ដើម្បីបញ្ឈឺចិត្តយើង។
ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលឆ្អឹងទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។
ពេលគាត់ទៅដល់ ពួកម៉ាឡាអ៊ីកាត់មានស្លាបស្ថិតនៅខាងស្តាំដំណាក់របស់អុលឡោះ ហើយមានពពកពាសពេញទីលានខាងក្នុង។
រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃដំណាក់របស់អុលឡោះតាអាឡា។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជាជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសានា ជាកូនរបស់លោកអស៊ើរ និងលោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ដោយនាងបានបំភ្លេចយើង ដោយនាងបែរខ្នងដាក់យើង នាងនឹងត្រូវរងទុក្ខទោស ព្រោះតែអំពើថោកទាប និងអំពើពេស្យាចាររបស់ខ្លួន»។
ក្នុងថ្ងៃតែមួយ ពួកនាងសម្លាប់កូនរបស់ខ្លួនសែនព្រះក្លែងក្លាយ រួចចូលទៅប្រមាថទីសក្ការៈរបស់យើង។ នេះហើយជាអំពើដែលពួកនាងប្រព្រឹត្តនៅក្នុងដំណាក់របស់យើង។
បន្ទាប់មក គាត់នាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ គាត់វាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។
បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ គាត់វាស់ក្របខ្លោងទ្វារ ឃើញមានកំរាស់មួយឈើរង្វាស់។
រសរបស់អុលឡោះក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញដំណាក់។
ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។
អ៊ីមុាំត្រូវយកឈាមរបស់សត្វ ដែលជាគូរបានរំដោះបាបនោះ លាបនៅលើក្របទ្វារនៃម៉ាស្ជិទ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ត្រូវបិទខ្លោងទ្វារទីធ្លាខាងក្នុង គឺខ្លោងទ្វារខាងកើតចំនួនប្រាំមួយថ្ងៃដែលប្រជាជនធ្វើការ តែត្រូវបើកទ្វារនោះនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចូលខែថ្មី។
«ចូររៀបចំច្រវាក់ ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋ ទីក្រុងពោរពេញដោយអំពើឃោរឃៅ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមអាក្រក់ជាងនេះទៅទៀត»។
ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើអុលឡោះតាអាឡា នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ទ្រង់ផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។
ទៅគោរពបម្រើព្រះដទៃ ហើយក្រាបថ្វាយបង្គំព្រះទាំងនោះ ឬក្រាបថ្វាយបង្គំព្រះអាទិត្យ ព្រះច័ន្ទ និងហ្វូងតារាទាំងប៉ុន្មាន ផ្ទុយពីសេចក្តីដែលខ្ញុំបានបង្គាប់។
ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្តោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបណ្តោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។