ស្តេចបានសង់អាសនៈរបស់ព្រះដទៃក្នុងដំណាក់របស់អុលឡោះតាអាឡា គឺនៅកន្លែងដែលទ្រង់មានបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។
អេសេគាល 5:11 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងជាម្ចាស់ដែលនៅអស់កល្ប! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដែលមានព្រះជន្មគង់នៅ! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯងដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង |
ស្តេចបានសង់អាសនៈរបស់ព្រះដទៃក្នុងដំណាក់របស់អុលឡោះតាអាឡា គឺនៅកន្លែងដែលទ្រង់មានបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។
ស្តេចម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ថ្វីដ្បិតតែអុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូនថា «យើងជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
ស្តេចរំលំអាសនៈទាំងប៉ុន្មានដែលស្តេចអហាស់ និងស្តេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្តេចក៏រំលំអាសនៈទាំងប៉ុន្មានដែលស្តេចម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃដំណាក់របស់អុលឡោះតាអាឡា។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្តេចយកកំទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។
ស្តេចបានសង់អាសនៈរបស់ព្រះដទៃក្នុងដំណាក់របស់អុលឡោះតាអាឡា គឺនៅកន្លែងដែលទ្រង់មានបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ”។
ស្តេចម៉ាណាសេយករូបបដិមា ដែលស្តេចបានឲ្យគេឆ្លាក់ ទៅតម្កល់ក្នុងដំណាក់របស់អុលឡោះថ្វីដ្បិតតែអុលឡោះធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ានជាកូនថា “យើងបានជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
មេដឹកនាំទាំងអស់របស់ក្រុមអ៊ីមុាំព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់អុលឡោះកាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកដំណាក់របស់អុលឡោះតាអាឡា ដែលទ្រង់បានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។
ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។
ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកែតម្រង់ខ្ញុំផង! សូមកែតម្រង់ខ្ញុំ ដោយអធ្យាស្រ័យ គឺកុំប្រើកំហឹងឡើយ ក្រែងលោខ្ញុំត្រូវវិនាសសូន្យទៅ។
មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។
ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង។
យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកណាពី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។
អុលឡោះតាអាឡាសម្រេចតាមគម្រោងការរបស់ទ្រង់ ទ្រង់ធ្វើតាមបន្ទូលដែលទ្រង់ថ្លែងទុក តាំងពីយូរលង់ណាស់មកហើយ ទ្រង់បានកំទេចនាង ឥតត្រាប្រណី ទ្រង់បានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយ ដោយឃើញនាងបរាជ័យ ទ្រង់ប្រទានកម្លាំង ឲ្យបច្ចាមិត្តរបស់នាង។
ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ ក្រមុំ កំលោះរបស់ខ្ញុំ ស្លាប់ដោយមុខដាវ នៅថ្ងៃអុលឡោះខឹង ទ្រង់ប្រហារជីវិតពួកគេ ឥតត្រាប្រណី។
ពួកគេនឹងនាំគ្នាត្រឡប់មកវិញ ហើយដកព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ចេញពីទឹកដីនេះ។
រីឯអស់អ្នកដែលជាប់ចិត្តនឹងព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមវិញ យើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងជាអុលឡោះតាអាឡាជាម្ចាស់ យើងប្រាប់ឲ្យនាងដឹងថា យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលនាងស្អប់ គឺអស់អ្នកដែលនាងជិនណាយ។
មិនតែប៉ុណ្ណោះសោត នៅថ្ងៃដដែលនោះ ពួកនាងប្រព្រឹត្តអាក្រក់ចំពោះយើងថែមទៀត គឺធ្វើឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង និងរំលោភលើថ្ងៃឈប់សម្រាករបស់យើង។
ក្នុងថ្ងៃតែមួយ ពួកនាងសម្លាប់កូនរបស់ខ្លួនសែនព្រះក្លែងក្លាយ រួចចូលទៅប្រមាថទីសក្ការៈរបស់យើង។ នេះហើយជាអំពើដែលពួកនាងប្រព្រឹត្តនៅក្នុងដំណាក់របស់យើង។
យើងជាអុលឡោះតាអាឡាយើងនិយាយយ៉ាងណា នឹងកើតមានយ៉ាងនោះ។ យើងសម្រេចតាមពាក្យរបស់យើង ឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ស្រុកអេស៊ីបនឹងក្លាយទៅជានគរមួយទន់ខ្សោយជាងនគរឯទៀតៗ គេនឹងលែងត្រួតត្រាលើប្រជាជាតិនានា គឺយើងនឹងធ្វើឲ្យគេចុះអន់ថយ ដើម្បីកុំឲ្យគេត្រួតត្រាលើប្រជាជាតិនានាទៀត។
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។
ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកជូនយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើងចូលមក ធ្វើឲ្យម៉ាស្ជិទរបស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមហ៊ូកុំ និងវិន័យរបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។
គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ ហេតុនេះហើយបានជាយើងធ្វើឲ្យ គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាអុលឡោះតាអាឡា»។
យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាអុលឡោះតាអាឡាដែលបានវាយអ្នក»។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមអាក្រក់ជាងនេះទៅទៀត»។
បន្ទាប់មក ទ្រង់នាំខ្ញុំទៅទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា។ នៅមាត់ទ្វារម៉ាស្ជិទ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់អុលឡោះតាអាឡា ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។
យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។
ហេតុនេះ យើងមិនអាណិតអាសូរ និងត្រាប្រណីពួកគេឡើយ គឺយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត»។
បន្ទាប់មក ខ្ញុំឮទ្រង់មានបន្ទូលទៅអ្នកឯទៀតៗថា៖ «ចូរដើរតាមក្រោយគាត់ ហើយប្រហារអ្នកក្រុងនេះទៅ កុំអាណិតមេត្តា និងត្រាប្រណីពួកគេឡើយ!
ចូរប្រាប់ជនជាតិអ៊ីស្រអែល ឲ្យនៅដាច់ឆ្ងាយពីយើង ក្នុងពេលដែលពួកគេស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ធ្វើដូច្នេះ ពួកគេនឹងរួចផុតពីស្លាប់ ព្រោះតែភាពមិនបរិសុទ្ធ គឺពួកគេមិនធ្វើឲ្យដំណាក់របស់យើងដែលស្ថិតនៅក្នុងចំណោមពួកគេ ទៅជាសៅហ្មងឡើយ។
អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដី ដែលជាមោទនភាព របស់ជនជាតិអ៊ីស្រអែលធ្វើជាសាក្សីថា: យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកំទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា ចំណែកមត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។
ប្រសិនបើកំហុសរបស់សាសន៍យូដា នាំឲ្យពិភពលោកទទួលពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេ នាំឲ្យសាសន៍ដទៃទទួលពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចំរើនឡើងយ៉ាងពោរពេញវិញនោះ តើពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?។
អុលឡោះពុំបានទុកបុត្រារបស់ទ្រង់ផ្ទាល់ទេ គឺអុលឡោះបានបញ្ជូនបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ អុលឡោះមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយបុត្រានោះដែរ។
អុលឡោះតាអាឡានឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដើម្បីឲ្យរងទុក្ខវេទនាស្របតាមបណ្តាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ។
នៅពេលដែលអុលឡោះមានបន្ទូលសន្យានឹងអ៊ីព្រហ៊ីម ទ្រង់បានស្បថដោយទ្រង់ផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងទ្រង់ធ្វើជាប្រធានសម្បថបានឡើយ។