Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:12 - អាល់គីតាប

12 ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា នាំ​ឲ្យ​ពិភព​លោក​ទទួល​ពរ​ដ៏​លើស‌លប់ ហើយ​ការ​ចុះ​អន់​ថយ​របស់​គេ នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ពរ​ដ៏​លើស‌លប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​បាន​ចំរើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​ការបំពាន​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​មនុស្សលោក ហើយ​ការបរាជ័យ​របស់​ពួកគេ​ជា​ភាពសម្បូរ​ដល់​សាសន៍ដទៃ​ទៅហើយ ចុះ​ការគ្រប់ចំនួន​របស់​ពួកគេ តើ​នឹង​លើសជាង​អម្បាលម៉ាន​ទៅទៀត​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 បើ​កំហុស​របស់​ពួកគេ​នាំ​ភាព​ចម្រើន​ដល់​ពិភពលោក​ ហើយការ​អន់​ថយ​របស់​ពួកគេ​ នាំ​ភាព​ចម្រើន​ដល់​សាសន៍​ដទៃ​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំ​ភាព​ពេញ​លក្ខណៈ​របស់​ពួកគេ​វិញ​ នោះ​នឹងនាំ​នូវ​ការ​ប្រសើរ​ច្រើន​លើសលប់​យ៉ាង​ណា​ទៅ​ទៀត!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ បើ​ការ​ជំពប់​ដួល​របស់​គេ ជា​សេចក្ដី​ចម្រើន​ដល់​ពិភព‌លោក ហើយ​សេចក្ដី​អន់​ថយ​របស់​គេ ជា​សេចក្តី​ចម្រើន​ដល់​ពួក​សាសន៍​ដទៃ នោះ​តើ​សេចក្តី​ចម្រើន​របស់​គេ​នឹង​កាន់​តែ​ពោរ​ពេញ​យ៉ាង​ណា​ទៅ​ទៀត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា​នាំ​ឲ្យ​ពិភព​លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេ​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លុប​យ៉ាង​ណា​ទៅ​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​លោកីយ ហើយ​សេចក្ដី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្ដី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ

សូមមើលជំពូក ចម្លង




រ៉ូម 11:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កំទេច និង​ហែក​ស៊ី ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ ឲ្យ​រួច​បាន​ឡើយ។


«នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង ជាអុលឡោះ‌តាអាឡា ហើយ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។


ឥឡូវ​នេះ អ៊ីសា‌អាល់ម៉ា‌ហ្សៀស​នៅ​ឯ​សូរ៉កា រហូត​ដល់​អុលឡោះ​រៀប‌ចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ទ្រង់​មាន​បន្ទូល​ទុក តាម​រយៈ​ពួក​ណាពី​ដ៍​បរិសុទ្ធ​របស់​ទ្រង់ នៅ​ជំនាន់​ដើម​ស្រាប់។


ដោយ​សាសន៍​អ៊ីស្រ‌អែល​ដាច់​ចេញ​ពី​អុលឡោះ​ទៅ ធ្វើ​ឲ្យ​មនុស្ស​លោក​បាន​ជា​នា​នឹង​អុលឡោះ​វិញ​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ចំណង់​បើ​អុលឡោះ​ទទួល​គេ​សា​ជា​ថ្មី តើ​នឹង​កើត​មាន​យ៉ាង​ណា​ទៅ​ទៀត? គឺ​ប្រាកដ​ជា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ពុំ‌ខាន!


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង​ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រ‌អែល​មួយ​ចំនួន​មាន​ចិត្ដ​រឹង​រូស​រហូត​ដល់​ពេល​សាសន៍​ដទៃ​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ​ពេញ​ចំនួន


ចិត្ត​ទូលាយ​របស់​អុលឡោះ ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ប្រាជ្ញា‌ញាណ និង​តម្រិះ​របស់​ទ្រង់​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ទ្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​អុលឡោះ​បាន​ដែរ!


ទ្រង់​ក៏​ចង់​បង្ហាញ​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់​របស់​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ទ្រង់​មេត្ដា‌ករុណា​ដែរ ជា​អ្នក​ដែល​ទ្រង់​បាន​តំរូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុង‌រឿង


ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ក្ដី ក៏​អុលឡោះ​បាន​ផ្ដល់​គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ជីវិត​ដ៏​បរិបូណ៌​បំផុត​របស់​អាល់ម៉ា‌ហ្សៀស ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។


អុលឡោះ​គាប់​ចិត្ត​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នេះ ស្គាល់​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​បង​ប្អូន គាត់​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម