ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 45:9 - អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ទៀត​ថា៖ «មេ​ដឹក​នាំ​អ៊ីស្រ‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​លួច​ប្លន់​ប្រជា‌រាស្ត្រ​ជ្រុល​ពេក​ហើយ ល្មម​ឈប់​ទៅ! ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សុចរិត​យុត្តិធម៌ កុំ​រឹប​អូស​យក​ដី​ពី​ប្រជា‌ជន​របស់​យើង​ទៀត! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ឱ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ល្មម​ហើយ ចូរ​លះ‌បង់​សេចក្ដី​ច្រឡោត និង​ការ​ជិះ​ជាន់​ចោល ហើយ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ចុះ ត្រូវ​ដក​ការ​ស៊ី​បំបាត់​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មេ​ដឹក​នាំ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​លួច​ប្លន់​ប្រជា‌រាស្ត្រ​ជ្រុល​ពេក​ហើយ ល្មម​ឈប់​ទៅ! ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សុចរិត​យុត្តិធម៌ កុំ​រឹប​អូស​យក​ដី​ពី​ប្រជា‌ជន​របស់​យើង​ទៀត! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឱ​ពួក​ចៅហ្វាយ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ល្មម​ហើយ ចូរ​លះ‌បង់​សេចក្ដី​ច្រឡោត នឹង​ការ​រឹប‌ជាន់​ចេញ ហើយ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​ចុះ ត្រូវ​ឲ្យ​ដក​លែង​ការ​ស៊ី​បំបាត់​រាស្ត្រ​អញ​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

សូមមើលជំពូក



អេ‌សេ‌គាល 45:9
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ជិះ‌ជាន់ និង​បោះ​បង់​ចោល​ជន​ក្រីក្រ គេ​រឹប​អូស​យក​ផ្ទះ​ដែល​ខ្លួន​មិន​បាន​សង់។


អ្នក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅ ដោយ​ដៃ​ទទេ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។


ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោ‌ប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។


អំពើ​អាក្រក់​ហូរ​ចេញ​ពី​ក្រុង​នេះ ដូច​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក។ ក្នុង​ទីក្រុង​មាន​ឮ​និយាយ​តែ​អំពើ​ឃោរ‌ឃៅ និង​ការ​បំផ្លិច‌បំផ្លាញ។ ការ​ឈឺ​ចុក​ចាប់ និង​ស្នាម​របួស ស្ថិត​នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​យើង​ជា‌និច្ច។


បន្ទាប់​មក ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល ជា​អ្នក​បះ‌បោរ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់មាន​បន្ទូល​ដូច​ត​ទៅ: កូន​ចៅ​អ៊ីស្រ‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ!


អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។


«ចូរ​រៀបចំ​ច្រវាក់ ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋ ទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជ‌ពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ពាស‌ពេញ​ស្រុក​ថែម​ទៀត ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​យូសុះ ដែល​នៅ​សេស‌សល់។


ផ្ទុយ​ទៅ​វិញ ចូរ​គោរព​ហ៊ូកុំ​ទុក​ដូច​ជា ប្រភព​នៃ​ជីវិត​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​យុត្តិធម៌​ហូរ​ចេញ​មក ដូច​ទឹក​ស្ទឹង​ដែល​មិន​ចេះ​រីង​ស្ងួត។


អ្នក​រាល់​គ្នា​ដេញ​ស្ត្រីៗ​របស់​ប្រជា‌រាស្ត្រ​យើង ចេញ​ពី​ផ្ទះ​ដែល​នាង​ស្រឡាញ់។ រីឯ​កិត្តិយស​ដែល​យើង​បាន​ប្រគល់​ឲ្យ កូនៗ​របស់​នាង ក៏​អ្នក​រាល់​គ្នា​ដក​ចេញ​ពី​ពួក​គេ រហូត​ត​ទៅ​ដែរ។


បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ តើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ?


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: «ចូរ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា និង​អាណិត‌អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក។


ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សំរុះ‌សំរួល​គ្នា​តាម​យុត្តិធម៌។


មាន​ទាហាន​មក​សួរ​យ៉ះយ៉ា​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ដ​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។


ពី​ដើម បង​ប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​អុលឡោះ​ចូល​ចិត្ដ​នោះ​យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ដ​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។