ដ្បិតទ្រង់ធ្វើទោសខ្ញុំទាំងថ្ងៃទាំងយប់ កម្លាំងខ្ញុំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក
អេសេគាល 39:21 - អាល់គីតាប យើងនឹងសំដែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងតាំងសិរីល្អរបស់យើង នៅកណ្ដាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់យើង ដែលបានសម្រេចនោះ និងដៃយើងដែលបានដាក់លើគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសម្តែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងតាំងសិរីល្អរបស់អញ នៅកណ្តាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់អញ ដែលបានសំរេចនោះ នឹងដៃអញដែលបានដាក់លើគេ |
ដ្បិតទ្រង់ធ្វើទោសខ្ញុំទាំងថ្ងៃទាំងយប់ កម្លាំងខ្ញុំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក
ទ្រង់ដែលជាអ្នកវាយប្រដៅប្រជាជាតិនានា តើទ្រង់មិនចេះដាក់ទោសទេឬ? ទ្រង់ដែលជាអ្នកបង្រៀនមនុស្សលោក ឲ្យចេះដឹង តើទ្រង់មិនចេះដឹងទេឬ?
យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះយើងនឹងទទួលសិរីរុងរឿង ដោយវាយកំទេចស្តេចហ្វៀរ៉អ៊ូន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា»។ ជនជាតិអ៊ីស្រអែលក៏នាំគ្នាធ្វើតាមបន្ទូលរបស់ទ្រង់។
ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយ ដូចកងទ័ពមួយ។
ពេលនោះ ពួកគ្រូធ្មប់ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ការនេះកើតមកពីអុលឡោះ»។ ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
យើងបានតាំងអ្នកជាស្តេច ដើម្បីឲ្យអ្នកឃើញអំណាចរបស់យើង ហើយឲ្យកិត្តិនាមរបស់យើង បានឮខ្ចូរខ្ចាយពាសពេញលើផែនដីទាំងមូល។
ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលជាម្ចាស់!»។
យើងនឹងសំដែងអំណាចឲ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធរបស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសំដែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជាជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
យើងនឹងសំដែងឲ្យប្រជាជាតិទាំងឡាយឃើញថា យើងជាអុលឡោះជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម និងជាម្ចាស់ដ៏វិសុទ្ធ។ ដូច្នេះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ប្រជាជនទាំងមូលនៅក្នុងស្រុកនឹងបញ្ចុះសពពួកគេ ហើយនៅថ្ងៃយើងសំដែងសិរីរុងរឿង ប្រជាជនទាំងនោះនឹងខ្ពស់មុខ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជារាស្ត្រយើង ចេញពីផ្ទះដែលនាងស្រឡាញ់។ រីឯកិត្តិយសដែលយើងបានប្រគល់ឲ្យ កូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេ រហូតតទៅដែរ។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ ហើយពោលថា: “អុលឡោះតាអាឡាសំដែងអំណាច ហួសព្រំដែនស្រុកអ៊ីស្រអែលទៅទៀត!”»។
ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្តេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះអុលឡោះបានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។
កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រអែល នៅក្នុងស្រុកយើងឡើយ ដ្បិតអំណាចរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។
ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះ ឆ្ពោះទៅស្រុកអ៊ីស្រអែលត្រង់បេតសេម៉េស នោះសឲ្យឃើញថា ពិតជាអុលឡោះតាអាឡា ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនទ្រង់ទេ ដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។