ទ្រង់បានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់យ៉ាកកូប គឺជនជាតិអ៊ីស្រអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់។
អេសេគាល 34:23 - អាល់គីតាប យើងនឹងធ្វើឲ្យមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺទតជាអ្នកបម្រើរបស់យើងនឹងធ្វើជាអ្នកគង្វាលមើលថែទាំពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងតាំងគង្វាលតែមួយ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបម្រើរបស់យើង គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយធ្វើជាគង្វាលដល់ហ្វូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺដាវីឌជាអ្នកបម្រើរបស់យើងនឹងធ្វើជាគង្វាលមើលថែទាំពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងតាំងអ្នកគង្វាលតែ១ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបំរើរបស់អញ គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយនឹងធ្វើជាអ្នកគង្វាលដល់ហ្វូង |
ទ្រង់បានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់យ៉ាកកូប គឺជនជាតិអ៊ីស្រអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់។
អុលឡោះតាអាឡាអើយ តើស្នាដៃដែលទ្រង់ធ្លាប់សំដែង ដោយចិត្តមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើបន្ទូលដែលទ្រង់បានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះស្តេចទតនៅឯណា?។
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
យើងនឹងតែងតាំងមេដឹកនាំដែលគាប់បំណងយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង ដោយចិត្តឯងឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -
ពួកគេនឹងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ហើយគោរពបម្រើពូជពង្សរបស់ទត ដែលយើងនឹងតែងតាំងឲ្យ គ្រងរាជ្យលើពួកគេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា។
យើងនឹងនាំប្រជាជនរបស់យើងចេញពីចំណោមជាតិសាសន៍នានា យើងនឹងប្រមូលពួកគេពីគ្រប់ស្រុក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួនវិញ។ យើងនឹងឃ្វាលពួកគេនៅតាមតំបន់ភ្នំនៃស្រុកអ៊ីស្រអែល តាមជ្រលងដងអូរ និងគ្រប់ទីកន្លែងដែលអាចរស់នៅបាន។
យើងនឹងឃ្វាលហ្វូងចៀមរបស់យើង យើងនឹងឲ្យវាសម្រាក - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។
ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ ព្រមទាំងស្តេចទតជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកអុលឡោះតាអាឡាទាំងញាប់ញ័រ ហើយស្វែងរកពរពីទ្រង់។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។
ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយមានអ្នកគង្វាលតែមួយ។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
ពេលអ្នកគង្វាលដ៏ឧត្ដមមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្ក គាត់នឹងឃ្វាលពួកគេ គាត់នឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយអុលឡោះនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។