អេសេគាល 27:26 - អាល់គីតាប ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកំទេចអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកចែវរបស់អ្នក គេបាននាំអ្នកទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យអ្នកបែកធ្លាយ នៅកណ្ដាលសមុទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកចែវរបស់ឯង គេបាននាំឯងទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យឯងបែកធ្លាយ នៅកណ្តាលសមុទ្រ |
យើងបានឮគេថ្លែងអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់ ឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុង របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់យើង ទ្រង់នឹងការពារ ក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក
នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយ ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជំរករបស់អ្នករាល់គ្នា រលាយសូន្យបាត់ទៅហើយ!
ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ វាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងបានទេ ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។ ពេលនោះ គេនឹងយកជយភ័ណ្ឌដ៏ច្រើន មកចែកគ្នា សូម្បីតែមនុស្សខ្វិន ក៏មកយកជយភ័ណ្ឌនេះដែរ។
ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យ ប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយ ដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។ នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេ គឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក
ទ្រព្យសម្បត្តិ ទំនិញ និងឥវ៉ាន់របស់អ្នក ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ អ្នកជួសជុលសំពៅ អ្នកលក់ដូរ និងទាហានចំបាំងដែលនៅជាមួយអ្នក គឺនៅថ្ងៃដែលអ្នកវិនាស មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រ ទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែល នៅក្នុងសំពៅជាមួយអ្នក ក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។
ប៉ុន្ដែ បន្ដិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ «ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក
ប៉ុន្ដែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលឲ្យសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។
ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលអ្នកបានឃើញ គឺមហាសមុទ្រដែលស្ដ្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ដ្រ មហាជន ជាតិសាសន៍ និងភាសានានា។