Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ពួក​អ្នក​ចែវ​របស់​អ្នក គេ​បាន​នាំ​អ្នក​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​អ្នក​បែក​ធ្លាយ នៅ​កណ្ដាល​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ពួក​អ្នក​ចែវ​នាំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កម្ទេច​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ពួក​អ្នក​ចែវ​របស់​ឯង គេ​បាន​នាំ​ឯង​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​ឯង​បែក​ធ្លាយ នៅ​កណ្តាល​សមុទ្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ពួក​អ្នក​ចែវ​នាំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កំទេច​អ្នក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​បំបែក​នាវា​តើស៊ីស ដោយ​ខ្យល់​ពី​ទិស​ខាង​កើត។


កាល​យើង​បាន​ឮ នោះ​យើង​ក៏​បាន​ឃើញ ក្នុង​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង ព្រះ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​រឹង​មាំ​រហូត​ត​ទៅ។ –បង្អង់


ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ទី​មាំ‌មួន​របស់​អ្នក​បាន​ត្រូវ​បំផ្លាញ​ហើយ។


ខ្សែ​ជ្រែង​របស់​អ្នក​ធូរ​ហើយ មិន​អាច​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​ក៏​បង្ហូត​ក្តោង​មិន​បាន​ដែរ ពេល​នោះ គេ​នឹងរឹប​យកជ័យ‌ភណ្ឌជា​ច្រើន​ចែក​គ្នា សូម្បី​តែ​ពួក​ខ្វិនក៏​យក​ជ័យ‌ភណ្ឌ​នេះ​ដែរ។


យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​យើង​នឹង​បែរ​ខ្នង​ដាក់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ទី​ក្រុង​ស្ងាត់‌ច្រៀប ដូច​ជា​ទី​ក្រុង​ណា​ដែល​ឥត​មាន​មនុស្ស​នៅ កាល​ណា​យើង​បាន​នាំ​ទី​ជម្រៅ​មក​លើ​អ្នក ហើយ​មាន​ទឹក​ធំ​មក​គ្រប​លើ​អ្នក​ហើយ


អស់​ទាំង​ទ្រព្យ‌សម្បត្តិ និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​អ្នក ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​អ្នក ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​អ្នក និង​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​អ្នក គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​អ្នក​ត្រូវ​អន្តរាយ​នោះ។


នៅ​គ្រា​ដែល​អ្នក​ត្រូវ​អន្តរាយ​នៅ​ក្នុង​សមុទ្រ នោះ​ទំនិញ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​បាន​ធ្លាក់​ទៅ​បាទ​សមុទ្រជា​មួយ​អ្នក​ដែរ។


គេ​នឹង​ទម្លាក់​អ្នក​ទៅ​ក្នុង​ជង្ហុក​ធំ ហើយ​អ្នក​នឹង​ត្រូវ​ស្លាប់​ដូច​ជា​ពួក​អ្នក ដែល​ត្រូវ​គេ​ចាក់​សម្លាប់នៅ​កណ្ដាល​សមុទ្រ។


ប៉ុន្ដែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​កំណាចមួយ ឈ្មោះខ្យល់ព្យុះ​អ៊ើរ៉ា‌គ្លីដូន បក់​គំហុក​ចេញ​ពី​កោះ​មក។


ប៉ុន្ដែ សំពៅ​បាន​ចូល​ទៅ​កឿង​នៅ​ចន្លោះ​ខ្សែ​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ដោយ​ទឹក​រលក​បោក​ផ្ទប់​ខ្លាំង។


ទេវតា​នោះ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «មហា‌សមុទ្រ​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ គឺ​ជា​ប្រជា‌ជន មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម