អេសេគាល 27:12 - អាល់គីតាប ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្រុកតើស៊ីសជាអ្នកជំនួញជាមួយអ្នក ដោយព្រោះអ្នកមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត និងសំណឲ្យបានទំនិញពីអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្រុកតើស៊ីស ជាអ្នកលក់ដូរនឹងឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត នឹងសំណឲ្យបានទំនិញពីឯង |
ស្តេចស៊ូឡៃម៉ានមានសំពៅដើរសមុទ្រ សម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ស្តេចហ៊ីរ៉ាម។ បីឆ្នាំម្តង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
ស្តេចយ៉ូសាផាតបានឲ្យគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គម្រោងការនេះ ពុំបានសម្រេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
ស្តេចស៊ូឡៃម៉ានមានសំពៅ សម្រាប់ធ្វើជំនួញទៅស្រុកតើរស៊ីស ដោយមានអ្នកបម្រើរបស់ស្តេចហ៊ីរ៉ាម ជាអ្នកបើកបរ។ បីឆ្នាំម្តងសំពៅទាំងនោះវិលត្រឡប់មកពីស្រុកតើរស៊ីសវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកជំនូនមកជូនស្តេច ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកជូនដែរ។
ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក ដូចគេភ្ជួររាស់នៅតាមទន្លេនីល ដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវា មកពីស្រុកតើស៊ីសចូលចតទៀតហើយ!។
នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយ ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជំរករបស់អ្នករាល់គ្នា រលាយសូន្យបាត់ទៅហើយ!
អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរនាំគ្នាឆ្លងទៅស្រុកតើស៊ីស ហើយស្រែកយំនៅទីនោះទៅ!។
មនុស្សម្នានៅតាមកោះនានានឹងមករកយើង នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ ពួកគេនាំគ្នាមកតម្កើងនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។
ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីស និងយកមាសពីស្រុកអ៊ូផាស ហើយឲ្យជាងទង និងជាងចម្លាក់ យកមាសប្រាក់នោះស្រោបពីលើរូបបដិមា រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ មកពាក់ឲ្យផង។ រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
កូនចៅអើវ៉ាឌ និងពួកចំបាំងរបស់អ្នក ស្ថិតនៅជុំវិញកំពែងរបស់អ្នក ហើយក៏មានទាហានយាមល្បាតនៅតាមទីតាំងទ័ពរបស់អ្នកដែរ។ ពួកគេព្យួរខែលនៅជុំវិញកំពែងរបស់អ្នក ធ្វើឲ្យសម្រស់របស់អ្នកបានល្អឥតខ្ចោះ។
ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។
ស្រុកស៊ីរីរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ហើយពួកគេក៏យកកែវមរកត ក្រណាត់ពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់ទេសឯកដ៏ម៉ដ្ដ ផ្កាថ្ម និងត្បូងមកលក់ក្នុងផ្សាររបស់អ្នកដែរ។
ក្រុងដាម៉ាសរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ហើយពួកគេក៏យកស្រាពីស្រុកហេលបូន និងរោមចៀមពណ៌ស មកលក់ឲ្យអ្នកដែរ។
ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ ប្រជាជនជាច្រើនបានឆ្អែត។ ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក បានធ្វើឲ្យស្ដេចជាច្រើននៅផែនដី ក្លាយទៅជាអ្នកមាន។
ការរីកចំរើននៃជំនួញរបស់អ្នក នាំឲ្យអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង ឲ្យអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ម៉ាឡាអ៊ីកាត់មានស្លាបដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។
ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង!
ជនជាតិសេបា ជនជាតិដេដាន់ អ្នកជំនួញពីស្រុកតើស៊ីស និងមេដឹកនាំរបស់ពួកគេនឹងពោលមកអ្នកថា “តើស្តេចមកចាប់យកជយភ័ណ្ឌឬ? តើស្តេចលើកកងទ័ពមកយ៉ាងច្រើនដូច្នេះ ដើម្បីប្លន់ស្រុកនេះ រឹបអូសយកមាសប្រាក់ ហ្វូងសត្វ និងទ្រព្យសម្បត្តិដែលជាជយភ័ណ្ឌដ៏ច្រើនឬ?”»។
យូណើសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។ គាត់ទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស គាត់ក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។
ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ធ្វើពីលង្ហិន ធ្វើពីដែក និងធ្វើពីថ្មកែវ